COVID-19
ជាតិ
កម្ពុជា ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើកុមារ និងយុវវ័យ
01, Aug 2021 , 8:53 am        
រូបភាព
យុវតីម្នាក់ចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ នៅថ្ងៃទី១ ខែសីហានេះ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។
យុវតីម្នាក់ចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ នៅថ្ងៃទី១ ខែសីហានេះ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។
​យុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងយុវវ័យកម្ពុជា ដែលមានអាយុចាប់ពី១២ ឆ្នាំ ដល់១៧ឆ្នាំ បានចាប់ផ្តើមហើយនៅថ្ងៃទី១ ខែសីហានេះ។ យុទ្ធនាការនេះ ចាប់ផ្តើមមុនគេនៅរាជធានីភ្នំពេញ​ ខេត្តកណ្តាល កោះកុង និងខេត្ត​ព្រះសីហនុ។ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងធ្វើសន្និសីទកាសែត ជុំវិញការបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារ និងយុវវ័យនេះ នៅវិមានសន្តិភាពផងដែរ។

 
​ជុំវិញយុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ គ​.​វ​.​ក​-១៩ បានរៀបចំ​ទីតាំង​ចំនួន​៥ សម្រាប់​ការចាក់​ដល់​កូនចៅ​ឥស្សរជន ដែលមាន​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី ឬ​ឋានៈ រហូតដល់​មន្ត្រីរាជកា​រ និង​មន្ត្រី​ជាប់កិច្ចសន្យា​, កូនចៅ​ឧកញ៉ា មន្ត្រី​ទូត មន្ត្រី​អង្គការសហប្រជាជាតិ តំណាង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និង​កូនចៅ​អ្នកសារព័ត៌មាន​។ ទីតាំង​ទាំង​៥​នោះ មាន​មន្ទីរពេទ្យ​កាល់ម៉ែត​, មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​, មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ (​វត្តភ្នំ​) និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក និង មន្ទីរពេទ្យ​កុមារ​ជាតិ​
 
​សម្រាប់​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​កូនចៅ​មន្ត្រីរាជការ​ថ្នាក់ក្រោម​ជាតិ និង​ប្រជាបលរដ្ឋ​ទូទៅ​នៅ​រាជធានី​ភ្នំពេញ គឺ​ស្ថិតនៅ​ទីតាំងនានា នៅក្នុង​ខណ្ឌ​ទាំង​១៤ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ចំពោះទីតាំងចាក់នៅតាម​បណ្តាខេត្ត៣​ទៀត គឺរដ្ឋបាល​ខេត្តទាំងនោះ​ជូនដំណឹង​ពីទីតាំង ​​ជា​បន្តបន្ទាប់​ដល់​ពលរ​ដ្ឋ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com