COVID-19
ជាតិ
កូវីដ-១៩៖ឆ្លង​ថ្មី​៦៧១​នាក់ ជាសះស្បើយ៧៥៨ នាក់ និង​ស្លាប់២៣​នាក់​
01, Aug 2021 , 11:50 am        
រូបភាព
រូបថត៖ រដ្ឋបាលខេត្តព្រៃវែង
រូបថត៖ រដ្ឋបាលខេត្តព្រៃវែង
មនុស្ស​ចំនួន ៦៧១​នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ២៦៥នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន៧៥៨នាក់​បន្ថែម និង​អ្នក​ស្លាប់មាន២៣​នាក់​ទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១ ខែសីហានេះ។

 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៧៧៩១៤ នាក់ ក្នុងនោះ១០៨០២ នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន៧០៧៥៤ នាក់ និង​ស្លាប់​សរុប ១៤២០នាក់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com