COVID-19
ជាតិ
ព្រះវិហារ៖ ឃុំជាំក្សាន្ត​ ត្រូវកំណត់ជា«តំបន់ក្រហម» និងភូមិ-ឃុំ៤ទៀតជា«តំបន់លឿងទុំ»
01, Aug 2021 , 4:48 pm        
រូបភាព
 ការកំណត់តំបន់ក្រហមនិងលឿងទុំ ក្នុងខេត្ត ព្រះវិហារ
ការកំណត់តំបន់ក្រហមនិងលឿងទុំ ក្នុងខេត្ត ព្រះវិហារ
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារសម្រេចដាក់ឃុំជាំក្សាន្ត «តំបន់ក្រហម» ខណៈឃុំមរកត,ឃុំទឹកក្រហម, ឃុំរំដោះស្រែ ស្រុកជាំក្សាន្តនិងភូមិ​ឡឥដ្ឋ ក្នុងក្រុងព្រះវិហារ «ជាតំបន់លឿងទុំ» រយៈពេល១៤ថ្ងៃ​​ ពីថ្ងៃទី៣១ កក្កដា ដល់ថ្ងៃទី១៣ សីហា។នេះបើតាមរដ្ឋបាលខេត្តព្រះវិហារ។

 
បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩រដ្ឋបាលខេត្តព្រះវិហារ សម្រេច​កំណត់ឱ្យ​មាន​តំបន់​ក្រហម និង​តំបន់លឿងទុំ។
 
បើតាម​រដ្ឋបាលខេត្តព្រះវិហារ ឃុំជាំក្សាន្ត ស្ថិតក្នុងស្រុក​ជាំក្សាន្ត ត្រូវបានកំណត់ជា«តំបន់ក្រហម»ដែលជាតំបន់មានការឆ្លងរាលដាលច្រើន។ ចំណែកឯឃុំមរកត, ឃុំទឹកក្រហម, ឃុំរំដោះស្រែ នៃស្រុកជាំក្សាន្តនិងភូមិឡឥដ្ឋ ស្ថិតក្នុងក្រុងព្រះវិហារ ក៏ត្រូវបាន​កំណត់ជា «តំបន់លឿងទុំ»​ដែរ។
 
គិតមកដល់ថ្ងៃទី៣១ កក្កដាខេត្តព្រះវិហារ មាន​អ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៦១២នាក់ ក្នុងនោះ៣៤៤នាក់ជាសះស្បើយ និងមានស្លាប់ ១នាក់។ សូម​បញ្ជាក់ថា​ ខេត្តព្រះវិហារ ជាខេត្តមួយក្នុងចំណោម​ខេត្តចំនួន៨ផ្សេងទៀត ដែលរដ្ឋាភិបាលបាន​បិទខ្ទប់ រយៈពេល១៤ថ្ងៃពីថ្ងៃទី៣០ កក្កដា ដល់ថ្ងៃទី១២ សីហា៕ 

Tag:
 តំបន់ក្រហម
  តំបន់លឿងទុំ
© រក្សាសិទ្ធិដោយ thmeythmey.com