ជាតិ
សង្គមជាតិ
បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លង​កូវីដ-១៩ Delta សរុប​២២៣ករណី
02, Aug 2021 , 10:20 am        
រូបភាព
ទិដ្ឋភាពបិទខ្ទប់សង្កាត់មួយចំនួនក្នុងក្រុងសៀមរាប ខេត្តសៀមរាបបន្ទាប់ពីមានការរាតត្បាតជំងឺកូវីដ-១៩ និងជំងឺកូវីដ-១៩បំប្លែងថ្មី។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
ទិដ្ឋភាពបិទខ្ទប់សង្កាត់មួយចំនួនក្នុងក្រុងសៀមរាប ខេត្តសៀមរាបបន្ទាប់ពីមានការរាតត្បាតជំងឺកូវីដ-១៩ និងជំងឺកូវីដ-១៩បំប្លែងថ្មី។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩បំប្លែងថ្មី Delta សរុបចំនួន២២៣នាក់ហើយ ក្នុងនោះមានស្រី៨០នាក់​។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។

 
បើតាមក្រសួងសុខាភិបាល អ្នកកើតជំងឺកូវីដ-១៩បំប្លែងថ្មីដែលតានោះ គឺភាគច្រើនជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ​ ដោយឆ្លងកាត់ច្រកព្រំដែន​កម្ពុជា អូស្មាច់​, អូបីជាន់,ម៉ាឡៃ និងព្រំជាដើម។​
 
ជំងឺកូវីដ-១៩បំប្លែងថ្មីនេះ​បានរាលដាលពីខេត្តបន្ទាយមានជ័យ,​ឧត្តរមានជ័យបាត់ដំបង,សៀមរាប,ត្បូងឃ្មុំ,​ ប៉ៃលិន,​កំពង់ធំ,​កំពង់ចាម,​ព្រៃវែង និងបានរាលដាលដល់​រាជធានីភ្នំពេញ។ 
 
មកទល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩សរុប  ៧៧,៩១៤ នាក់ ក្នុងនោះ១០,៨០២ នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន៧០,៧៥៤ នាក់ និង​ស្លាប់​សរុប ១,៤២០នាក់​៕
 
 

Tag:
 ជំងឺកូវីដ-១៩
 Delta
© រក្សាសិទ្ធិដោយ thmeythmey.com