ជាតិ
រថយន្ត
លោក ឌៀប សុទ្ធីរ ប្រើពេលជាង១ខែ ដើម្បីដូរស្បែកពូកឡានROLLS-ROYCE Silver Dawn បុរាណ
02, Aug 2021 , 8:39 pm        
រូបភាព
 ភ្នំពេញ៖ លោក ឌៀប សុរ ជាអ្នកគ្រប់គ្រងក្រុមហ៊ុន សុធី ដេរពូករថយន្ដ។ យូរៗម្ដងជាងរបស់គាត់មានឱកាសដេរពូកឡានបុរាណ ដូចជាយានយន្ដម៉ាកMERCEDES-BENZ ជាដើម។ថ្មីៗនេះ ក្រុមការងារគាត់ទើបតែបានធ្វើពូករថយន្ដម៉ាក ROLLS-ROYCE ប្រភេទ Silver ម៉ូឌែល Dawnមួយគ្រឿង ពណ៌ខ្មៅ និងប្រផេះ ផលិតក្នុងឆ្នាំ១៩៥៤។ ស្បែកពូកដើមរបស់វា មានពណ៌ប្រផេះ ក៏ប៉ុន្តែដោយសារវាចាស់ និងរហែកខ្លះ ទើបម្ចាស់ឡាននេះ សម្រេចដូរដាក់ពូកថ្មី ធ្វើពីស្បែកគោពណ៌ខ្មៅវិញ។ បើតាមលោក ឌៀប សុទ្ធីរ ការផ្លាស់ប្តូរពូករថយន្តបុរាណមួយនេះ ចាយពេលពី១ខែ ទៅ១ខែកន្លះទើបរួចរាល់។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖

 
សូមជម្រាបថា រថយន្តមួយគ្រឿងនេះ ត្រូវបាននាំចូលពីអាមេរិក កាលពី២ឆ្នាំមុន។ រថយន្ដ ROLLS-ROYCE Silver Dawn ត្រូវបានផលិតឡើង តែ៧៦០គ្រឿងប៉ុណ្ណោះ នៅចន្លោះឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៥ លើកលែងតែស៊េរីចុងក្រោយ ប្រភេទ Silver Dawn ដែលមានតាប្លូដូច BENTLEY ប្រភេទ Mark VI និងប្រភេទ R ដែរ។ ROLLS-ROYCE Silver ត្រូវបានផលិតពីឆ្នាំ១៩០៧ ដល់ឆ្នាំ២០០២។ ក្រុមហ៊ុនអង់គ្លេសROLLS-ROYCE បង្កើតនៅឆ្នាំ១៩០៦ ដោយលោក ROLLS Charles និងលោក ROYCE Henry៕
 











 
 

Tag:
 ROLLS-ROYCE
 យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com