COVID-19
ជាតិ
សង្គមជាតិ
កុមារ និងយុវជន ជាង៣,៦ម៉ឺននាក់​ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩​
02, Aug 2021 , 5:15 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ កុមារ និងយុវជន ដែលមានអាយុ១២ឆ្នាំ ទៅ១៧ឆ្នាំ​ ជាង៣,​៦ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃយុទ្ធនាដំបូងក្នុងរាជធានីភ្នំពេញ កណ្តាល​ កោះកុង និងព្រះសីហនុ។ នេះបើតាមរបាយការណ៍​របស់ក្រសួងសុខាភិបាល​។​

 
តាមរបាយការណ៍​របស់ក្រសួងសុខាភិបាល ក្នុងចំណោមកុមារ និងយុវជនជាង៣,៦ម៉ឺននាក់នោះ គឺរាជធានីភ្នំពេញ មានចំនួន១២,៤៨៣នាក់​ ,​កណ្តាល​មាន​១៦,​០១៥នាក់​, កោះកុង មាន​២,៤០៤នាក់ និងព្រះសីហនុ​មាន៤,៧១៣នាក់​។ 
 
ជាមួយគ្នានោះមានកុមារ និងយុវជន​២១នាក់​ ស្រី១៥នាក់​ ដែលមិនទាន់អនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ-១៩បាន ដោយសារមានបញ្ហាសុខភាព។ នេះបើតាមរបាយការណ៍ដដែល។ 
 
សូមបញ្ជាក់ថា កម្ពុជានឹងមានគោលដៅចាក់វ៉ាក់សាំងកូវីដ-១៩ជូនចំពោះកុមារ និងយុវជនដែលមានអាយុ១២ឆ្នាំ ទៅ១៧ឆ្នាំឲ្យគ្រប់ចំនួនជិត២លាននាក់ ដែលចាប់ផ្តើមពីថ្ងៃទី១-១៤ ខែសីហា សម្រាប់ចាក់ដូសទី១ និងថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ចាក់ដូសទី២។  
 
គូសបញ្ជាក់ថា ពលរដ្ឋជាង៧,៤លាននាក់​ហើយ ​ដែលបានចាក់វ៉ាក់សំាងកូវីដ-១៩នៅម្ជុលទី១ ឬស្មើនឹង៧៣,៤៨ភាគរយ នៃផែនការចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋ១០លាននាក់​។ ក្នុងចំណោមពលរដ្ឋ៧,៤លាននាក់នោះ គឺមានជាង៤,៨លាននាក់​ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នៅដូសទី២៕ 
 
 
 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com