អត្ថបទពាណិជ្ជកម្ម
ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ផាកកាហ្វេនៅតែនាំយករសជាតិថ្មី! ឆ្ងាញ់! ប្លែក! មីគោកសាច់មាន់បំពងរសជាតិតឺរីយ៉ាគី និងបាយសាច់មាន់បំពងរសជាតិតឺរីយ៉ាគី
03, Aug 2021 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
ចំណីអាហារ គឺជារឿងសំខាន់មួយ ក្នុងជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ ការពិសាអាហារដែលឆ្ងាញ់ និងល្អចំពោះសុខភាព គឺជារឿងដែលរឹតតែសំខា ន់ពិសេសក្នុងកាលៈទេសៈ ដែលសកលលោក កំពុងជួបវិបត្តិនៃជំងឺផ្លូវដង្ហើមថ្មីនេះ។ ទោះបីយ៉ាងណាក៏ដោយភោជនីយដ្ឋានផាកកាហ្វេ នៅតែបន្តនាំយកនូវអាហារថ្មី រសជាតិថ្មី សម្រាប់អតិថិជនថែមទៀតផង។ ​សម្រាប់ខែថ្មីនេះ នៅគ្រប់សាខាភោជនីយដ្ឋានផាកកាហ្វេ បានដាក់លក់មុខអាហារថ្មីៗផងដែរ នោះគឺ មីគោកសាច់មាន់បំពងរសជាតិតឺរីយ៉ាគី និងបាយសាច់មាន់បំពងរសជាតិតឺរីយ៉ាគី។ ម្ហូបថ្មីទាំង២មុខនេះ ត្រូវបានសម្រិតសម្រាំងចម្អិន ដោយយកចិត្តទុកដាក់ ដោយចុងភៅដែលមានជំនាញ និងបទពិសោធច្រើនឆ្នាំ របស់ផាកកាហ្វេផ្ទាល់។ គួរបញ្ជាក់ថា មីគោកសាច់មាន់បំពងរសជាតិតឺរីយ៉ាគី និងបាយសាច់មាន់បំពងរសជាតិតឺរីយ៉ាគី ជាអាហារថ្មីប្រចាំខែរបស់ផាកកាហ្វេមួយ ដែលមានទទួលបានការគាំទ្រពី​អតិថិជនជាច្រើន។ 
 
មីគោកសាច់មាន់បំពងរសជាតិតឺរីយ៉ាគី និងបាយសាច់មាន់បំពងរសជាតិតឺរីយ៉ាគី ត្រូវបានដាក់លក់ នៅគ្រប់សាខាផាកកាហ្វេ លើកលែងក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ អតិថិជន នឹងកាន់តែចំណេញថែមទៀត សម្រាប់ទទួលទានជាឈុតតែម្តង ដោយក្នុងឈុតនីមួយៗរួមមាន៖ ឈុតមីគោកសាច់មាន់បំពងតឺរីយ៉ាគី មាន៖ មីគោកសាច់មាន់បំពងតឺរីយ៉ាគី ១ចាន, គាវចៀនសាច់ជ្រូក ២ដុំ ១ចាន,  កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬ ពែង  តម្លៃត្រឹមតែ $ 6.70 និង ឈុតបាយសាច់មាន់បំពងតឺរីយ៉ាគី មាន៖ បាយសាច់មាន់បំពងតឺរីយ៉ាគី ១ចាន, គាវចៀនសាច់ជ្រូក ២ដុំ, ១ចាន កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬ ពែង តម្លៃត្រឹមតែ $ 6.70 ។
 
គួរបញ្ជាក់ផងដែរថា សម្រាប់មុខអាហាថ្មីទាំងពីររួមទាំងឈុតនីមួយៗ ដូចមានខាងលើនេះគឺអតិថិជនអាចកុ​ម្ម៉ង់ តាមរយៈលេខទូរសព្ទ 023 990 990 ឬ Park Café Mobile App សម្រាប់ការកុម្ម៉ង់វេចខ្ចប់ នឹងដឹកជូនដល់ទីកន្លែង របស់ផាកកាហ្វេ ជាមួយសេវាដឹកជូនដល់ទីកន្លែងតាមបែបគន្លងថ្មី (Contactless Delivery Service) ដោយមានភ្ជាប់នូវបណ្ណ័ធានាសុវត្ថិភាព ដើម្បីឱ្យប្រាកដ និងធានាថា៖ អាហារ ភេសជ្ជៈ ជាមួយបុគ្គលិក ដែលរាប់ចាប់ពីអ្នកចម្អិន រហូតដល់អ្នកដឹកជញ្ជូនអាហារជូនលោកអ្នក គឺមានសុខភាពល្អ សុវត្ថិភាព។ 
 
សម្រាប់តំណភ្ជាប់អាចទាញយកកម្មវិធី PARK CAFÉ MOBILE APP លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi ឥឡូវនេះ ជាមួយការផ្តល់ជូនជាពិសេស សម្រាប់អ្នក Installed & Registration Profile សម្រាប់ប្រើប្រាស់រួចរាល់ ហើយនឹងទទួលបានជាពិសេស នូវ Promo Code $9 ($3.00 x 3times = $9.00 សុពលភាព ៣០ថ្ងៃ)៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com