ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខ្ញី និង​អំបិល ឱសថ​ព្យាបាល​ក្អក​ធម្មជាតិ​យ៉ាង​អស្ចារ្យ​
04, Aug 2021 , 10:59 pm        
រូបភាព
​ខ្ញី​មាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ​ក្នុង​ការដោះស្រាយ​បញ្ហា​ក្រពះ​មិន​កិន​។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា គ្រឿងផ្សំ​ធ្វើ​ម្ហូប​មួយ​នេះ​អាច​ជួយ​ព្យាបាល​អា​ការៈក្អក​បាន​ដែរ​តេ​? ដូច្នេះ នៅ​ពេល​អ្នក​មាន​អាកា​រៈអាឡែ​ហ្ស៊ី ឬ​ក្អក​ញឹកញាប់​នោះ មិនបាច់​ទិញ​ថ្នាំលេប​ទេ គ្រាន់តែ​សាក​វិធី​ព្យាបាល​ក្អក​ដូចខាងក្រោម​នេះ​បាន​ហើយ ព្រោះ​វា​មាន​ប្រសិទ្ធភាព​គួរសម​ដែរ​។

 
​ថ្វីបើ ការ​ទំពារ​ខ្ញី​ឆៅ​ជាមួយ​អំបិល​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការដោះស្រាយ​នឹង​ការ​ក្អក​មែន​ក៏​ដោយ តែ​មិនមែន​មនុស្ស​គ្រប់គ្នា​អាចធ្វើ​បាន​នោះ​ទេ ព្រោះ​តែ​វា​មាន​រសជាតិ​ហិរ និង​ពិបាក​លេប​។​
 
​ដំបូង​ឡើយ ចូ​រចិត​សម្បក​ខ្ញី​មួយ​ដុំ​តូច ហើយ​រោយ​អំបិល​។ បន្ទាប់មក​យក​វា​មក​ទំពារ ហើយ​លេបទឹក​របស់​វា​។ ដោយសារ​តែ​វា​មាន​រសជាតិ​ហិរ ដូច្នេះ​ក្រោយពី​ទំពារ​រួច អ្នក​អាច​លិឍ​ទឹកឃ្មុំ​បន្ថែម​ដើម្បី​សម្រួល​ដល់​អាការៈ​ក្នុងមាត់​។
វិធី​មួយទៀត​គឺ គ្រានា់​ន​តែ​យក​ទឹកដាំ​ពុះមួយ​កែវ ហើយ​ដាក់​ខ្ញី​មួយ​ដុំ​តូច​ទៅ​ក្នុង​នោះ ហើយ​រោយ​អំបិល​មួយ​ច្បិច​ដៃ ហើយ​កូរ​វាឲ្យ​រលាយ​អស់​ជា​ការស្រេច​។ ដល់​ពេល​ទឹក​នោះ​នៅក្តៅ​ឧណ្ហៗ អ្នក​អាច​ញ៉ាំ​វា​ដើម្បី​បំបាត់​ការ​ក្អក និង​ផ្តាសាយ​បាន​ហើយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com