COVID-19
ជាតិ
ការធ្វើតេស្តរហ័សរកកូវីដ-១៩ នៅពេទ្យរដ្ឋមិនមានការបង់ថ្លៃឡើយ ការតេស្តរកកូវីដ-១៩នៅទួលសង្កែ តំបន់ដែលសង្ស័យពាក់ព័ន្ធជាមួយអ្នកជំងឺ_ផ្ទុក_មេរោគកូវីដ-១៩_ដែលតា នាថ្ងៃទី២ ខែសីហា។
× សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីថា ការធ្វើតេស្តនៅតាមមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលរដ្ឋាទាំងអស់ មិនតម្រូវឱ្យពលរដ្ឋបង់ថ្លៃឡើយ។ សម្តេច ហ៊ុន សែន បញ្ជាក់ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារ និងយុវវ័យ កាលពីថ្ងៃទី១ សីហា។
បន្ទាប់ពីការប្រកាសរបស់ប្រមុខរដ្ឋាភិបាល នៅថ្ងៃទី៤ សីហានេះ ក្រសួងសុខាភិបាល បានស្នើឱ្យអភិបានបាលរាជធានី-ខេត្ត, នាយកមន្ទីរពេទ្យជាតិ និងប្រធានមជ្ឈមណ្ឌលជាតិទាំងអស់ ណែនាំទៅបណ្តាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទ ស្តីពីការមិនគិតថ្លៃសេវាធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនេះ។
សូមរំឭកថា ក្រៅពីបញ្ជាក់ពីការធ្វើតេស្តរហ័សឥតគិតថ្លៃ លើពលរដ្ឋ សម្តេច ហ៊ុន សែន ក៏ប្រាប់ទៅក្រសួងសុខាភិបាល បែងចែកឧបករណ៍ធ្វើតេស្តរហ័សទៅកាន់មន្ទីរពេទ្យដែលនៅឆ្ងាយៗ ដែលមានការចាំបាច់ក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពផងដែរ។ ការយកតម្លៃធ្វើតេស្តរហ័សថ្លៃហួសពេករបស់មន្ទីរពេទ្យឯកជន ក៏ប្រមុខរដ្ឋាភិបាល បញ្ជាឱ្យក្រសួងសុខាភិបាល ពិនិត្យមើលឡើងវិញដែរ។
កាលពីថ្ងៃទី១ សីហា នា ប្រមុខរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការធ្វើតេស្តនៅគ្រប់មន្ទីររដ្ឋទាំងអស់ដល់ពលរដ្ឋ គឺមិនត្រូវគិតប្រាក់ឡើយ។ សម្តេច ហ៊ុន សែន ក៏ស្នើនាយករដ្ឋមន្ត្រ ស្នើឱ្យក្រសួងសុខាភិបាល ត្រូវចែកឧបករណ៍ធ្វើតេស្តរហ័ស ទៅមន្ទីរពេទ្យដែលនៅកន្លែងឆ្ងាយៗ ដែលមានការចាំបាច់ក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩។ នាឱកាសនោះ សម្តេច នាយករដ្ឋមន្ត្រី ក៏ប្រាប់ឱ្យក្រសួងសុខាភិបាល ពិនិត្យបញ្ហាការយកតម្លៃធ្វើតេស្តរហ័សថ្លៃហួសពេក របស់មន្ទីរពេទ្យឯកជនដែរ។
គេនៅចាំថា កាលពីអំឡុងខែមិថុនា គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកអង្គស្នួល ខេត្តកណ្តាល បានទារប្រាក់ថ្លៃធ្វើតេស្តរកកូវីដ-១៩ ពីពលរដ្ឋម្នាក់៦ម៉ឺនរៀល ហើយកាលណោះទាល់តែមានអន្តរាគមន៍ពីអាជ្ញាធរ ទើបពលរដ្ឋបានទទួលប្រាក់របស់ពួកគេវិញ។ សម្តេច ហ៊ុន សែន ក៏បានលើកករណីនេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១ សីហាដែរ ដោយប្រមុខរដ្ឋាភិបាលបញ្ជាក់ថា កាលណោះគាត់បានបញ្ជាទៅអភិបាលខេត្តកណ្តាល និងរដ្ឋលេខាធិការក្រសួងសុខាភិបាល ឱ្យពិនិត្យ ដោះស្រាយបញ្ហានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com