ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធីបំបាត់អាការៈឈឺក្បាលដែលបណ្តាលមកពីការរលាកឆ្អឹងច្រមុះ 
×![]()
បញ្ហានៃការឈឺក្បាល អាចកើតមានបណ្តាលមកពីមូលហេតុផ្សេងៗគ្នាជាច្រើន ។ ពេលខ្លះ ការរលាកឆ្អឹងច្រមុះ ក៏អាចធ្វើឲ្យអ្នកមានអាការៈឈឺក្បាលបានផងដែរ ។ ដើម្បីបំបាត់អាការៈនេះ អ្នកអាចអនុវត្តនូវវិធីសាស្ត្រនៃការម៉ាស្សាឈ្លីនៅលើផ្ទៃមុខតាមបែបជប៉ុន ដោយអនុវត្តតាមជំហានដូចខាងក្រោមនេះ ៖
១. ដាក់ចង្អុលដៃទាំងសងខាង នៅលើថ្ពាល់ ប្រើកម្លាំងដៃសង្កត់លើនោះ ហើយធ្វើចលនាជា រង្វង់ៗឈ្លីឲ្យបាន ៥ ទៅ ១០នាទី។
២. ដាក់ចង្អុលដៃនៅលើថ្ងាស ត្រង់កន្លែងចាប់ផ្តើមនៃប្រជុំចិញ្ចើម ប្រើកម្លាំងសង្កត់បន្តិច ហើយធ្វើការម៉ាស្សាឈ្លីជារង្វង់ឲ្យបានរយៈពេញពី ៥ ទៅ១០នាទី ។
៣. អ្នកគួរអនុវត្តដូចនេះ ឲ្យបាន២ដងក្នុងមួយថ្ងៃ នោះអ្នកនឹងសម្គាល់ឃើញនូវភាពធូរស្រាលពីអាការៈឈឺក្បាលនេះមិនខាន ៕
© រក្សាសិទ្ធិដោយ thmeythmey.com