កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះជប៉ុន ប៉ះម៉ិកស៊ិក ដើម្បីដណ្តើមមេដាយសំរឹទ្ធវិញ្ញាសាបាល់ទាត់បុរស
× ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ ជប៉ុន នឹងត្រូវតទល់ជាមួយម៉ិកស៊ិកដើម្បីដណ្តើមមេដាយសំរឹទ្ធិក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ នាថ្ងៃទី៦ ខែសីហានេះ នៅវេលាម៉ោង ៤:០០នាទី [ម៉ោងនៅកម្ពុជា]។
ម្ចាស់ផ្ទះជប៉ុនបានចាញ់អេស្ប៉ាញ ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់បុរស ខណៈម៉ិកស៊ិកបរាជ័យក្រោមថ្វីជើងក្រុមការពារតំណែងជើងឯកប្រេស៊ីលដោយបាល់កាត់សេចក្តីប៉េណាល់ទី។
បើទោះអស់ឱកាសប្រជែងយកមេដាយមាស ប៉ុន្តែជប៉ុន និង ម៉ិកស៊ិកនៅសល់ការប្រជែងគ្នាដណ្តើមមេដាយសំរឹទ្ធិសម្រាប់អូឡាំពិករដូវក្តៅឆ្នាំ២០២០។
ជប៉ុន ធ្លាប់ទទួលបានមេដាយសំរឹទ្ធិអូឡាំពិកវិញ្ញាសាបុរសមួយលើកគត់ ក្នុងឆ្នាំ១៩៦៨ ដែលម៉ិកស៊ិកធ្វើម្ចាស់ផ្ទះ។ ដោយឡែកម៉ិកស៊ិក ជាម្ចាស់មេដាយមាសអូឡាំពិកក្រុងឡុងដ៏ឆ្នាំ២០១២។
រវាងម្ចាស់ផ្ទះជប៉ុន និងក្រុមភ្ញៀវម៉ិកស៊ីក តើក្រុមណាអាចដណ្តើមមេដាយសំរឹទ្ធិជូនជាតិក្នុងព្រឹតិការណ៍អូឡាំពិករដូវក្តៅដែលពន្យារពេលមួយឆ្នាំដោយសារជំងឺកូវីដ-១៩នេះ?។ ក្នុងទាំងពីរធ្លាប់ប៉ះគ្នានៅវគ្គចែកពូលរួចហើយ ដោយជប៉ុនឈ្នះ ២-១។
សម្រាប់ជំនួបដណ្តើមមេដាយមាសរវាងប្រេស៊ីល និងអេស្ប៉ាញត្រូវធ្វើឡើងនៅស្អែកវេលាម៉ោង ៦:៣០នាទី [ម៉ោងនៅកម្ពុជា]៕
Tag:
បាល់ទាត់អូឡាំពិក
Olympic
© រក្សាសិទ្ធិដោយ thmeythmey.com