កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ារ៉ាតុនអូឡាំពិក៖ កីឡាការិនីកេនយ៉ាឈ្នះមេដាយមាស និងប្រាក់ រីឯកីឡាការិនីអាមេរិកបានសំរឹទ្ធ
07, Aug 2021 , 10:31 am        
រូបភាព
កីឡាការិនីកេនយ៉ា Peres Jepchirchir បានក្លាយជាម្ចាស់មេដាយមាសអូឡាំពិក។ រូបថត AFP
កីឡាការិនីកេនយ៉ា Peres Jepchirchir បានក្លាយជាម្ចាស់មេដាយមាសអូឡាំពិក។ រូបថត AFP
ដោយ: ថ្មីៗ
កីឡាការិនីកេនយ៉ា Peres Jepchirchir បានក្លាយជាម្ចាស់មេដាយមាសអូឡាំពិក ក្រុងតូក្យូ លើវិញ្ញាសារត់ម៉ារ៉ាតុន។ Jepchirchir នាំមុខមិត្តរួមជាតិខ្លួនត្រឹមតែ១៦វិនាទីប៉ុណ្ណោះ ខណៈកីឡាការិនីអាមេរិក បានមេដាយសំរឹទ្ធ។



Peres Jechirchir ប្រើថិរវេលា ២:២៧:២០ ដើម្បីទទួលបានមេដាយមាស រីឯមិត្តរួមជាតិកេនយ៉ា Brigid Kosgei បានមេដាយប្រាក់ជាមួយនឹងថិរវេលា ២:២៧:៣៦។ កីឡាការិនីអាមេរិក Molly Seidel បានមេដាយសំរឹទ្ធក្នុងថិរវេលា ២:២៧:៤៦។

សម្រាប់ថិរវេលាម៉ារ៉ាតុនផ្នែកនារី Kosgei គឺជាម្ចាស់កំណត់ត្រាពិភពលោក ក្នុងថិរវេលា ២:១៤:០៤ ក្នុងព្រឹត្តិការណ៍ក្រុង Chicago កាលពីឆ្នាំ២០១៩។ រីឯម្ចាស់កំណត់ត្រាអូឡាំពិក គឺកីឡាការិនីអេត្យូពី Gelana Tiki ក្នុងថិរវេលា ២:២៣:០៧ នាព្រឹត្តិការណ៍នៅក្រុងឡុងដ៍ កាលពីឆ្នាំ២០១២៕



Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com