កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក៖ ត្រឹមរសៀលនេះ អាមេរិកឈ្នះសរុបជាង១០០ តែមេដាយមាសនៅតិចជាងចិន
× គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែសីហា នេះ សហរដ្ឋអាមេរិក បានឈ្នះមេដាយសរុបចំនួន១០១ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងតូក្យូ ប៉ុន្តែនៅឈរលេខពីរលើតារាង ដោយសារតែចំនួនមេដាយមាសនៅតិចជាងចិន។
ក្នុងចំណោមមេដាយសរុប១០១របស់អាមេរិក មានមាស៣៣ ប្រាក់៣៦ និងសំរឹទ្ធ៣២។ ត្បិតចំនួនមេដាយប្រាក់ និងសំរឹទ្ធច្រើនជាងគេ ប៉ុន្តែចិននៅតែឈរចំនួនថ្នាក់លេខ១ លើតារាងស្តង់ដារបស់អូឡាំពិក ដោយសារមានមេដាយមាស៣៧។ ក្រៅពីមេដាយមាស ចិនមានមេដាយប្រាក់២៧ និងសំរឹទ្ធ១៧ (សរុប៨១)។
ផ្អែកលើអាទិភាពមេដាយមាស ម្ចាស់ផ្ទះជប៉ុនឈរនៅលេខ៣ ដោយមានមេដាយសរុប ៥១ (មាស២៤, ប្រាក់១១, សំរឹទ្ធ១៦)។ បន្ទាប់មកមាន ចក្រភពអង់គ្លេស ក្រុមអូឡាំពិករុស្ស៊ី អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងបារាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com