កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទាត់អូឡាំពិក៖ ប្រេស៊ីល និងអេស្ប៉ាញ ប្រជែងមេដាយមាសនៅម៉ោង៦កន្លះយប់នេះ
× ម្ចាស់ការពារជើងឯកប្រេស៊ីល ត្រូវតទល់ជាមួយអេស្ប៉ាញក្នុងជំនួបដណ្តើមមេដាយមាសព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ លើវិញ្ញាសាបាល់ទាត់បុរស នាវេលាម៉ោង៦ និង៣០នាទី យប់ថ្ងៃសៅរ៍ ទី៧ ខែសីហា នេះ។
កាលពីព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦នៅក្រុង Rio de Janeiro ប្រេស៊ីលបានយកឈ្នះអាល្លឺម៉ង់ដោយបាល់ប៉េណាល់ទីក្រោយលទ្ធផលស្មើ ១-១។ វាជាការឈ្នះមេដាយមាសលើកដំបូងរបស់ប្រេស៊ីល ក្រោយមានប្រវត្តិបានមេដាយប្រាក់៣លើក និងសំរឹទ្ធ២លើក។
ចំពោះអេស្ប៉ាញ ពួកគេបានឈ្នះមេដាយមាសកាលពីឆ្នាំ១៩៩២ ក្រោយយកឈ្នះប៉ូឡូញ ៣-២ និងធ្លាប់បានមេដាយប្រាក់នៅឆ្នាំ១៩២០ និងឆ្នាំ២០០០ផងដែរ។
មួយថ្ងៃមុនជំនួបវគ្គផ្តាច់ព្រ័ត្រនៅ Yokohama ម៉ិកស៊ិក បានក្លាយជាម្ចាស់មេដាយសំរឹទ្ធ ក្រោយឈ្នះម្ចាស់ផ្ទះជប៉ុនក្នុងលទ្ធផល ៣-១៕
© រក្សាសិទ្ធិដោយ thmeythmey.com