COVID-19
ជាតិ
អាជ្ញាធរកំពង់ធំ បិទផ្សារកំពង់ធំបណ្ដោះអាសន្ន ក្រោយផ្ទុះកូវីដ-១៩
08, Aug 2021 , 2:31 pm        
រូបភាព
អាជ្ញាធរខេត្តកំពង់ធំ សម្រេចបិទផ្សារកំពង់ធំ ដែលមានទីតាំងស្ថិតនៅភូមិទី៥ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ជាចាប់ពីថ្ងៃទី ៨ សីហា ជាបណ្ដោះអាសន្ន ក្រោយផ្ទុះការឆ្លងជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ។


 
ជាមួយគ្នានេះ រដ្ឋបាលកំពង់ធំ បានបញ្ជាក់ឱ្យអាជីវកទាំងអស់នៅផ្សារកំពង់ធំ ត្រូវពិនិត្យសំណាករកមេរោគកូវីដ-១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង។ រីឯ អ្នកធ្លាប់ចេញចូលផ្សារ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ បើមានរោគសញ្ញា ត្រូវប្រញប់ទាក់ទងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីធ្វើតេត្តរកមេរោគកូវីដ-១៩។
 
តាមរបាយការណ៍ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៧ សីហា បានរកឃើញវិជ្ជមានថ្មី៥២ករណី ភាគច្រើននៅស្រុកស្ទឹងសែន និង៦ស្រុកផ្សេងទៀត។ គិតមកដល់ពេលនេះ ខេត្តកំពង់ធំ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២,២៨៣នាក់ ក្នុងនោះ ជាសះស្បើយ ១,៤១៣នាក់និងស្លាប់ ៦៦នាក់៕ 
 
 
 

Tag:
 ផ្សារកំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com