COVID-19
អន្តរជាតិ
ជប៉ុនស្ថិតក្នុងចំណោមប្រទេសដែលអ្នកកើតកូវីដ-១៩ជាង១លាននាក់
08, Aug 2021 , 2:56 pm        
រូបភាព
ដោយ: រួបរួម
ជប៉ុនបានក្លាយជាប្រទេសទី៣២ ដែលរកឃើញអ្នកវិជ្ជមានកូវីដ-១៩លើសពី១លាននាក់ ក្នុងនោះស្លាប់ជាង១៥០០០នាក់ និងសះស្បើយជាង៨៧ម៉ឺននាក់ ដោយគិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នេះ។ តួលេខសរុបទូទាំងពិភពលោក អ្នកជំងឺមានជាង២០៣លាននាក់ ក្នុងនោះ ស្លាប់ជិត៤.៣លាននាក់ និងសះស្បើយជាង១៨២លាននាក់។

 
សហរដ្ឋអាមេរិកដែលមានករណីច្រើនជាង កើនតួលេខដល់ជាង៣៦.៥លាននាក់ តាមពីក្រោយដោយឥណ្ឌា ជិត៣២លាននាក់ ប្រេស៊ីលជាង២០លាននាក់ រុស្ស៊ី បារាំង និងចក្រភពអង់គ្លេស មានជាង៦លាននាក់រៀងៗខ្លួន។
 
តួកគី និងអាហ្សង់ទីន មានជាង៥លានករណីដូចគ្នា កូឡុំប៊ី អេស្ប៉ាញ អ៊ីតាលី និងអ៊ីរ៉ង់ ស្ថិតក្នុងចំណោមប្រទេសមានជាង៤លានករណី រីឯអាល្លឺម៉ង់ និងឥណ្ឌូណេស៊ី មានជាង៣លានករណី។ ជាង២លានករណី មាននៅម៉ិកស៊ិក ប៉ូឡូញ អាហ្វ្រិកខាងត្បូង អ៊ុយក្រែន និងប៉េរូ។
 
បណ្តាប្រទេសដែលមានជាង១លានករណី ហើយឈរនៅពីលើជប៉ុន រួមមានហូឡង់ អ៊ីរ៉ាក់ សាធារណរដ្ឋឆែក ហ្វីលីពីន ស៊ីលី កាណាដា បង់ក្លាដែស ម៉ាឡេស៊ី បែលហ្ស៊ិក ស៊ុយអែត រូម៉ានី និងប៉ាគីស្ថាន។
 
ក្នុងចំណោមអ្នកស្លាប់ជិត៤.៣លាននាក់ អាមេរិកមានជាង៦៣ម៉ឺន ប្រេស៊ីលជាង៥៦ម៉ឺន ឥណ្ឌាជាង៤២ម៉ឺន ម៉ិកស៊ិកជាង២៤ម៉ឺន ខណៈប៉េរូជិត២០ម៉ឺន។ ប្រទេសទៀតដែលមានអ្នកស្លាប់លើសពី១០ម៉ឺននាក់ មាន រុស្ស៊ី ចក្រភពអង់គ្លេស អ៊ីតាលី កូឡុំប៊ី បារាំង អាហ្សង់ទីន និងឥណ្ឌូណេស៊ី៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com