ជាតិ
រថយន្ត
អាជ្ញាធរ ឃាត់យានយន្តជាង១ពាន់គ្រឿង ដែលល្មើសនឹងវិធានការរដ្ឋបាល
09, Aug 2021 , 7:19 pm        
រូបភាព
រូបថត៖អនុគណៈកម្មការដឹកនាំការអនុវត្ដច្បាប់កូវីដ-១៩
រូបថត៖អនុគណៈកម្មការដឹកនាំការអនុវត្ដច្បាប់កូវីដ-១៩
មនុស្សចំនួន ១.៩៣៤នាក់ ត្រូវបានអាជ្ញាធរឃាត់ និងអប់រំ និងម្នាក់បានបញ្ជូនទៅតុលាកាដោយសារល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាយប់ថ្ងៃទី៨ខែសីហា។ នេះបើតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

 
របាយការណ៍ដដែល ក៏បញ្ជាក់ដែរថា អាជ្ញាធរក៏បានឃាត់យានយន្តចំនួន ១.១០១ គ្រឿងនិងពិន័យប្រាក់បានចំនួន ៣៨.៤លានរៀល ពីអ្នកដែលល្មើសទាំងនេះផងដែរ។ សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន បានអនុវត្តវិធានការរដ្ឋបាល និងដាក់ចេញនូវបម្រាមគោចរ ដើម្បីទប់ស្គាល់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី៕
 
 
 
 
 
 

Tag:
 យាន្តយន្ត
  ល្មើស
 បម្រាមគោចរ
© រក្សាសិទ្ធិដោយ thmeythmey.com