ជាតិ
រថយន្ត
ក្បាលរថភ្លើងចំណាស់ចំនួន២ ដែលទុកចោលនៅស្ថានីយអាយស្ម័យានភ្នំពេញ
09, Aug 2021 , 7:59 pm        
រូបភាព
នៅស្ថានីយអាយស្ម័យានភ្នំពេញ មានក្បាលរថយន្តភ្លើងចំណាស់ចំនួន២ ដែលត្រូវបានគេទុកចោ ដោយសារតែវាខូចប្រើលែងកើត។ ដ្បិតប្រើការមិនបាន តែក្បាលរថភ្លើងចំណាស់នេះ ក៏ជាផ្នែកមួយដែលគួរជាទីចាប់អារម្មណ៍របស់អ្នកដំណើរទូទៅដែរ។



 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖

 
គួរកត់សម្គាល់ថា ចាប់ពីជំងឺកូវីដ-១៩ បានរាលដាលនៅកម្ពុជា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដែលគ្រប់គ្រងការជិះអយស្ម័យយានទូទាំងប្រទេស បានផ្អាកការជិះរថភ្លើង លើខ្សែទាំង២សម្រាប់អ្នកដំណើរ ម្តងជាពីរដង។  បើតាមលោកស្រី សក់ វណ្ណនី ប្រធានគ្រប់គ្រងខ្សែអ្នកដំណើរ ការដឹកអ្នកដំណើរ នឹងបើកវិញ ក្នុងពេលឆាប់ៗនេះ។
 
កម្ពុជា មានផ្លូវរថភ្លើងចំនួន២ខ្សែ គឺខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ ខ្សែភាគខាងជើង ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត មានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ និងបានចាប់បើកដំណើរការទាំងស្រុងឡើងវិញ នៅខែកក្កដា ឆ្នាំ២០១៨។ ចំណែកខ្សែភាគខាងត្បូង ពីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែង ២៦៤គីឡូម៉ែត្រ និងបានបើកឱ្យដំណើរការឡើងវិញ នាខែមេសា ឆ្នាំ២០១៦។


 
តាមពិត ខ្សែរថភ្លើងដំបូងបង្អស់ ត្រូវបានបើកឆ្នាំ១៨៩៥។ វាចេញពីកំពង់ផែមាត់ពាម ទៅដល់ក្រុងសៀមរាប។ ដោយឡែក មិនសល់អ្វីសោះពីផ្លូវដែក៨គីឡូម៉ែត្រនោះ។
 
ឆ្នាំ២០១៧ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ទទួលបាននូវសម្បទានរយៈពេល៣០ឆ្នាំ លើការដឹកជញ្ជូនតាមរថភ្លើងក្នុងប្រទេស។ នៅពេលដែលរ៉ូយ៉ាល់រេលវេ នឹងបើកខ្សែអ្នកដំណើរវិញ អតិថិជនអាចទិញសំបុត្របានតាមគេហទំព័រ ដែលមានអាសយដ្ឋាន http://royal-railway.com
 
 














Tag:
 រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com