ជាតិ
វីដេអូ
អត្ថបទពាណិជ្ជកម្ម
តើសេវាកម្ម Outsourcing មានសារសំខាន់បែបណាដល់ក្រុមហ៊ុន និងម្ចាស់អាជីវកម្ម?
12, Aug 2021 , 10:49 am        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុនអាជីវកម្មនៅកម្ពុជាក្នុងយុគសម័យថ្មី កំពុងមានការផ្លាស់ប្ដូរជាច្រើន លើផ្នែកទីផ្សារ ការប្រកួតប្រជែង គុណភាព និងសេវាកម្ម ដើម្បីបំពេញតម្រូវការអតិថិជន។ ការប្រើប្រាស់សេវាកម្ម Outsourcing ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ សម្រាប់បំពេញតម្រូវការក្រុមហ៊ុនអាជីវកម្ម ដោយមានលក្ខណៈទំនើប ងាយស្រួល សន្សំសំចៃ និងចំណាយបុគ្គលិកតិច។

តើអ្វីទៅជាសេវាកម្ម Outsourcing? តើសេវាកម្មនេះ ផ្ដល់ផលចំណេញអ្វីខ្លះដល់ម្ចាស់ក្រុមហ៊ុនអាជីវកម្ម? 
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នក ទស្សនាវីដេអូខាងក្រោមដួចតទៅ៖

 
 
លោក ម៉ៅ កកឃីន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TALK2 ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម Outsourcing Solutions  បានពន្យល់ថា សេវាកម្ម Outsourcing គឺជាការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនមួយ ជំនួសឱ្យការធ្វើដោយខ្លួនឯង។ លោកបន្ថែមថា សេវាកម្មនេះ នឹងផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម ក្នុងការពង្រឹងសេវាកម្មរបស់ខ្លួន ដល់អតិថិជនឱ្យកាន់តែប្រសើរ ពិសេសនោះ គឺចំណាយថវិកា តិចជាង ការដែលក្រុមហ៊ុនធ្វើដោយខ្លួនឯង។
 
លោក ម៉ៅ កកឃីន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TALK2  បានពន្យល់ដូច្នេះ៖ «បើសិនគាត់ប្រើប្រាស់សេវាកម្មរបស់TALK2 គឺគាត់មិនចាំបាច់បង្កើតក្រុមការងារ ដើម្បីចាំលើកទូរស័ព្ទអតិថិជនទេ។ គាត់[ម្ចាស់អាជីវកម្ម] មិនចាំបាច់វិនិយោគ លើប្រព័ន្ធមួយធំដែលមានតម្លៃថ្លៃ ដើម្បីផ្ដល់សេវាកម្មអតិថិជន តាមរយៈទូរស័ព្ទទេ។ អ៊ីចឹង គាត់អាចផ្ទេរការងារហ្នឹងមកឱ្យ TALK2 ជំនួស ដែលមានជំនាញបច្ចេកវិទ្យា ច្បាស់លាស់ ជួយគាត់ក្នុងតម្លៃទាបឆ្ងាយជាង អ្វីដែលស្ថាប័នហ្នឹងធ្វើដោយខ្លួនឯង»។


 លោក ម៉ៅ កកឃីន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TALK2
បើតាមអ្នកជំនាញរូបនេះ ការប្រើប្រាស់សេវាកម្ម Outsourcing  មានភាពទូលំទូលាយច្រើន ជាពិសេសនៅក្នុងអំឡុងកូវីដ-១៩។ «យើងមើលទិដ្ឋាការទូទៅ អតិថិជនមានតម្រូវការផ្នែកសេវាកម្មបែបស្ដង់ដារខ្ពស់ច្រើនទៅៗ មានន័យថា ការចង់បាន ការរំពឹងទុកលើកម្រិតនៃសេវាកម្មរបស់ក្រុមហ៊ុន គឺខ្ពស់ទៅៗ។ អ៊ីចឹងអ្វីដែលចង់បានខ្ពស់ទៅៗហ្នឹងហើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្ម គាត់មិនចង់ធ្វើដោយខ្លួនឯង ព្រោះទាមទារការចំណាយខ្ពស់។ ដើម្បីឱ្យខ្លួនឯង កាន់តែមានភាពប្រកួតប្រជែង គឺគាត់ត្រូវផ្ដល់ការងារទៅលើក្រុមហ៊ុន Outsourcing Solutions  ដែលមានជំនាញដើម្បីផ្ដល់សេវាកម្មមួយបែបស្ដង់ដារដល់អតិថិជនរបស់គាត់»។ នេះជាការបញ្ជាក់ របស់   លោក ម៉ៅ កកឃីន។   
 
ចំណាយតិច ផ្ដល់សេវាកម្មល្អដល់អតិថិជន ជាអ្វីដែលក្រុមហ៊ុនTALK2 ផ្ដល់ជូនម្ចាស់អាជីកម្ម។ អ្នកស្រី សុខ រ៉ាធីណា ប្រធានគ្រប់គ្រងសេវាអតិថិជននៃក្រុមហ៊ុន TALK2  បានឱ្យដឹងថា ការប្រើប្រាស់ ប្រព័ន្ធSystem របស់ក្រុមហ៊ុន TALK2 គឺមានបច្ចេកទេសគ្រប់គ្រងទំនើប សមស្របទៅនឹងតម្រូវការម្ចាស់អាជីវកម្ម ផ្ដល់នូវសុវត្ថិភាព និងរក្សាទិន្នន័យព័ត៌មានរបស់អតិថិជន ដល់ម្ចាស់អាជីវកម្មបានយ៉ាងល្អ។ 
 
អ្នកស្រី សុខ រ៉ាធីណា បានរៀបរាប់ដូច្នេះ៖«នៅខាងក្រុមហ៊ុន TALK2 សព្វថ្ងៃ យើងកំពុងប្រើប្រាស់ System ដែលយកមកពីប្រទេសសិង្ហបុរី និងឥណ្ឌា។ ការដំឡើង ប្រព័ន្ធ Server  មានលក្ខណៈស្ដង់ដារ ហើយយើងមានប្រព័ន្ធគ្រប់គ្រងដើម្បីធានាបាននូវការគ្រប់គ្រង់ទិន្នន័យរបស់អតិថិជនម្ចាស់អាជីវកម្ម ទទួលបានសុវត្ថភាពទិន្នន័យ១០០ភាគរយ»។ 

  អ្នកស្រី សុខ រ៉ាធីណា ប្រធានគ្រប់គ្រងសេវាអតិថិជននៃក្រុមហ៊ុន TALK2
TALK2 ជាក្រុមហ៊ុនផ្ដល់សេវាកម្ម Outsourcing Solutions ដ៏លេចធ្លោមួយនៅក្នុងប្រទេស ដែលកំពុងទទួលបានការគាំទ្រពីបណ្ដាក្រុមហ៊ុនធំៗ រួមទាំងនៅ ជប៉ុន និងកូរ៉េផងដែរ។ ក្រុមហ៊ុន TALK2 មានផ្ដល់សេវាកម្មដូចជា៖ Contact Center Solutions, Contact Center Management, Omni-Channel Services, Outbound Services, Inbound Services។ 
 
បើសិនលោកអ្នកចាប់អារម្មណ៍សេកម្ម Outsourcing Solutions របស់ក្រុមហ៊ុនTALK2  សូមទូរស័ព្ទទៅកាន់លេខ៖ ០២៣ ៩០០ ០៨៩, ០១៥ ៣២៥ ២២២ ឬផ្ញើសារអ៊ីមែលទៅកាន់៖ [email protected]៕ 






















(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 ម៉ៅ កកឃីន
  ក្រុមហ៊ុន TALK2
  Outsourcing
© រក្សាសិទ្ធិដោយ thmeythmey.com