ជាតិ
វីដេអូ
សុខភាព
ការកើនឡើងកាំរស្មីUV ៖ តើត្រូវការពារសុខភាពស្បែកបែបណា?​
18, Aug 2021 , 6:11 pm        
រូបភាព
ភ្នំពេញ៖ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៤ កម្ពុជានឹងកើនឡើងកាំរស្មីUV ដល់កម្រិតដែលប្រុងប្រយ័ត្នពិសេសនៅចន្លោះម៉ោង១០ ដល់ម៉ោង២រសៀល។ វេជ្ជបណ្ឌិត ឯក ផាណារី ឯកទេសស្បែក និងសម្ភស្ស បានឱ្យដឹងថា កម្ដៅនៃព្រះអាទិត្យកើនឡើងនេះ នឹងអាចបង្កឱ្យប៉ះពាល់សុខភាព រួមមាន ស្បែកឆាប់រលាក , ងាយប្រឈមមហារីកស្បែក , មានអាចម៍រុយ, ប្រជ្រុយ ស្បែកជ្រាវជ្រួញឆាប់ចាស់ ឈឺក្បាល និងឆាប់អស់កម្លាំងជាដើម។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាងវេជ្ជបណ្ឌិត ឯក ផាណារី ឯកទេសស្បែក និងសម្ភស្ស នៃគ្លីនិក អ៊ីខេ ស្បែក និងឡាស៊ែរ ជាមួយកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 
 
 
បើតាមវេជ្ជបណ្ឌិតជំនាញរូបនេះ ដើម្បីការពារសុខភាពក្នុងអំឡុងពេលកើនឡើងកម្ដៅខ្លាំងនេះ ត្រូវចៀសវាងការត្រូវកម្ដៅថ្ងៃផ្ទាល់ ដោយត្រូវប្រើប្រាស់ឡេការពារកម្ដៅដែលមានSPS ៣០បូកឡើងទៅ ,ពាក់វែនតាការពារកម្ដៅថ្ងៃ, ពាក់មួក និងស្លៀកសម្លៀកបំពាក់ជិតៗជាដើម។ 
 
វេជ្ជបណ្ឌិតឯកទេសស្បែក និងសម្ភស្ស ឯក ផាណារី  បានបន្ថែមថា​ ការប្រើឡេការពារកម្ដៅថ្ងៃ ប្រៀបដូចជារបាំងសម្រាប់ការពារស្បែក ដូចនេះត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវទើប មានប្រសិទ្ធភាព។ វេជ្ជបណ្ឌិតរូបនេះ ពន្យល់ដូច្ន៖« របៀបនៃការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃនោះ គឺយើងត្រូវតែលាងមុខឱ្យស្អាតសិន ដើម្បីលាបទៅចូលមុខល្អ ហើយការលាបត្រូវមានបរិមាណឱ្យបានត្រឹមត្រូវ សម្រាប់មុខនិងក អាចប្រើបរិមាណ១ថ្នាំងដៃ ដងខ្លួនត្រូវលាបបរិមាណច្រើនព្រោះដងខ្លួនមានផ្ទៃធំ ។ ឡេការពារកម្ដៅថ្ងៃ ការពារបានលុះត្រាតែរយៈពេល៣០នាទីឡើងទៅ អ៊ីចឹងនៅពេលយើងលាបហើយ៣០នាទី ទើបអាចចេញក្រៅបាន និងត្រូវលាប៣ម៉ោងម្ដង»។​ 
 
ទន្ទឹមនេះ វេជ្ជបណ្ឌិត ឯក ផាណារី   ណែនាំឱ្យពិសាទឹកឱ្យបានច្រើន បរិភោគអាហារសម្បូរជីវជាតិ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីកុំឱ្យបាត់បង់ជាតិទឹក ការពារស្បែក និងឆាប់អស់កម្លាំង៕ 
 

Tag:
 កាំរស្មី UV
© រក្សាសិទ្ធិដោយ thmeythmey.com