កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្របាល់ទាត់ថៃ! ស្ត្រីអ្នកជំនួញម្នាក់ ក្លាយជាអ្នកចាត់ការក្រុមជម្រើសជាតិបុរស
24, Aug 2021 , 9:58 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) តែងតាំងស្ត្រីអ្នកជំនួញ Nualphan Lamsam ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ ខណៈថៃធ្វើមិនបានល្អឡើយក្នុងវគ្គជម្រុះ World Cup តំបន់អាស៊ី។


បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៣ ខែសីហា FAT អះអាងថា អ្នកស្រី Nualphan ឬ ម៉ាដាម Pang មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តំណែងអ្នកចាត់ការក្រុមបុរសថៃ ដែលកន្លងមកមិនដែលមានអ្នកចាត់ការឡើយ។ 
 
FAT បញ្ជាក់ថា ស្ត្រីអ្នកជំនួញថៃ វ័យ៥៥ឆ្នាំរូបនេះ ក៏នឹងត្រូវគ្រប់គ្រងឈុតអាយុក្រោម២៣ឆ្នាំ U-23 របស់ថៃផងដែរ។
 
នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ថៃ ដែលតែងតាំងឱ្យមានអ្នកចាត់ការទូទៅក្រុមជម្រើសជាតិបុរសថៃ ហើយថែមទាំងជាស្ត្រីទៀតផង។ FAT បន្ថែមក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ការតែងតាំង ម៉ាដាម Pang ជាអ្នកចាត់ការដើម្បីស្តារភាពខ្លាំង និងកិត្តិយសរបស់ក្រុមបុរសថៃឡើងវិញ។
 
ក្នុងតំណែងជាអ្នកចាត់ការ ម៉ាដាម Pang មិនមែនជាគ្រូបង្គោលបង្វឹកក្រុមជម្រើសជាតិថៃ។ អ្នកស្រី ត្រូវជ្រើសរើសគ្រូបង្វឹកថ្មីជំនួសគ្រូជនជាតិជប៉ុន Akira Nishino ដែលលាលែងពីខែកក្កដា ក្រោយមិនអាចដឹកនាំថៃឈានដល់វគ្គបន្ទាប់ការជម្រុះ World Cup តំបន់អាស៊ី៕
 
 

Tag:
 FAT
  Nualphan Lamsam
© រក្សាសិទ្ធិដោយ thmeythmey.com