ជាតិ
រថយន្ត
ខូចច្រើនកន្លែង ឡានបារាំង ម៉ាកSIMCA ផលិតឆ្នាំ១៩៦៩ ត្រូវផ្លាស់ដាក់គ្រឿងបន្លាស់ជប៉ុនវិញ
30, Aug 2021 , 7:29 pm        
រូបភាព
ក្នុងភាពយន្ដ«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ថតនៅខេត្តបាត់ដំបង ដឹកនាំដោយលោកស្រី Angelina JOLIE ចេញផ្សាយឆ្នាំ២០១៧ បានប្រើប្រាស់រថយន្ដបុរាណជាច្រើនគ្រឿង។ ឡានបារាំងម៉ាក SIMCA ម៉ូឌែល 1100 ផលិតឆ្នាំ១៩៦៩ ដែលជាកម្មសិទ្ធិរបស់ហាងលក់រថយន្ដ ចន្ទ រស្មី ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ក៏ស្ថិតក្នុងចំណោមនោះដែរ។ បច្ចុប្បន្នឡាន SIMCA 1100 នេះខូចច្រើនកន្លែងណាស់ តែត្រូវបានផ្លាស់ប្ដូរគ្រឿងមួយចំនួនដូចជា ប្រព័ន្ធលេខ ចង្កូត និងកញ្ចក់ឆ្លុះ ដាក់គ្រឿងពីរថយន្ដជប៉ុនវិញ។

 
SIMCA បានផលិតម៉ូឌែល 1100 ពីឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ១៩៧៩។ ពេលនោះក្រុមហ៊ុនបារាំង TALBOT ទិញ និងរំលាយឈ្មោះ SIMCA វិញ។ ក៏ប៉ុន្តែ TALBOT បន្ដផលិតម៉ូឌែល 1100 រហូតដល់ឆ្នាំ១៩៨១ នៅរោងចក្រដដែល ស្ថិតនៅទីក្រុង Poissy ប្រទេសបារាំង។ ពាក្យពេញ SIMCA មានន័យថា Société Industrielle de Mécanique et Carrosserie Automobile។ គឺប្រជាពលរដ្ឋអ៊ីតាលីមួយរូប ឈ្មោះ PIGOZZI Enrico ដែលបានបង្កើតឡើងក្រុមហ៊ុននេះ នៅប្រទេសបារាំង ឆ្នាំ១៩៣៤។ ដោយឡែក ក្រុមសម្ព័ន្ធ PSA បានរំលាយម៉ាក SIMCA នៅឆ្នាំ១៩៨០៕
 
 
 











 

Tag:
 យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com