អន្តរជាតិ
ជប៉ុន ឈប់ប្រើវ៉ាក់សាំង Moderna ១លានដូសទៀតក្រោយរកឃើញសារធាតុមិនប្រក្រតី រូបថត Xinhua
× ជប៉ុន បន្តរកឃើញសារធាតុមិនប្រក្រតីក្នុងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ជាច្រើនដែលឈានដល់ការផ្អាកប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចំនួន១លានដូសបន្ថែមទៀត។ ការផ្អាកនេះ ក៏ធ្វើឡើងក្រោយមនុស្សពីរនាក់បាត់បង់ជីវិតក្រោយចាក់វ៉ាក់សាំង Moderna រួចដែរ។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ឡើងដល់២,៦លានដូសហើយ ត្រូវបានរដ្ឋាភិបាលជប៉ុនប្រកាសផ្អាកប្រើប្រាស់ ក្រោយរកឃើញសារធាតុមិនត្រឹមត្រូវជាបន្តបន្ទាប់។ របាយការណ៍ចុងក្រោយបង្អស់ដែលបានរាយការណ៍ទាក់ទិននិងសារធាតុមិនប្រក្រតីក្នុងវ៉ាក់សាំងនេះ បានមកពីខេត្ត Gunma នៅជិតទីក្រុងតូក្យូ និងខេត្តអូគីណាវ៉ា ដែលបណ្តាលឱ្យរដ្ឋាភិបាលសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំងបន្ថែម១លានដូស ខណៈនៅសប្ដាហ៍មុន ផ្អាកប្រើវ៉ាក់សាំងចំនួន១,៦លានដូសរួចហើយ
បើតាមការអះអាងរបស់មន្រ្តីសុខាភិបាលនៅមកពីខេត្តខេត្ត Gunma សារធាតុខ្មៅដ៏តូចមួយ ត្រូវបានគេរកឃើញនៅក្នុងវ៉ាក់សាំង Moderna មិនទាន់ប្រើប្រាស់នៅខេត្តនេះ។
ការប្រកាសផ្អាកប្រើប្រាស់វ៉ាក់សាំង Moderna ថ្មីពីរដ្ឋាភិបាលជប៉ុននេះបានកើតឡើង ក្រោយមានបាយការណ៍របស់រដ្ឋាភិបាលមួយចេញនៅថ្ងៃទី២៨ ខែសីហាលើការស្លាប់របស់មនុស្សពីរនាក់ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង Moderna ហើយ។
យ៉ាងណាមិញ រដ្ឋាភិបាលជប៉ុននិយាយថា គ្មានភស្តុតាងច្បាស់លាស់ណាមួយបញ្ជាក់ថា វ៉ាក់សាំងរបស់ Moderna មានបញ្ហានៅឡើយទេ ហើយការផ្អាកប្រើប្រាស់នេះគឺជាការប្រុងប្រយ័ត្នប៉ុណ្ណោះ។ មូលហេតុនៃការស្លាប់របស់បុគ្គលទាំង២ កំពុងត្រូវបានស៊ើបអង្កេតផងដែរ។
ក្រុមហ៊ុផលិតឱសថ Takeda ដែលជាទទួលបន្ទុកលក់ និងការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩Moderna នៅជប៉ុននៅថ្ងៃទី២៦ ខែសីហា បានជូនដំណឹងដល់ក្រុមហ៊ុន Moderna ហើយស្នើសុំឱ្យមានការស៊ើបអង្កេតជាបន្ទាន់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com