កីឡាអន្តរជាតិ
អន្តរជាតិ
Man City បន្តកុងត្រាឱ្យ Dias ដល់ឆ្នាំ២០២៧
31, Aug 2021 , 9:22 am        
រូបភាព
Ruben Dias ខ្សែការពារកណ្ដាលក្លិប ManChester City (រូបពីហ្វេសប៊ុកក្លិប)
Ruben Dias ខ្សែការពារកណ្ដាលក្លិប ManChester City (រូបពីហ្វេសប៊ុកក្លិប)
ក្លិបមេឃខៀវ ManChester City បានបន្តកិច្ចសន្យាឱ្យកីឡាករខ្សែការពារកណ្ដាល Ruben Dias រហូតដល់ឆ្នាំ២០២៧ ក្រោយពីឃើញរូបគេ សម្រេចបានលទ្ធផលល្អ ក្នុងការបង្ហាញនៅក្របខណ្ឌ Premier League នារដូវកាលមុន។


Ruben Dias បានចូលរួមជាមួយ Man City កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រោយពីផ្ទេរមកពីក្លិប Benfica ក្នុងតម្លៃខ្លួន ៧៩លានដុល្លារ ដោយកុងត្រារយៈពេល៥ឆ្នាំ ឬអាចដល់ឆ្នាំ២០២៥។ ប៉ុន្តែក្រោយឃើញទម្រង់លេងខ្សែការពារកណ្ដាលរូបនេះ Man City ក៏បានបន្តកុងត្រារហូតដល់ឆ្នាំ២០២៧។
 
ប្រធានក្លិប Man City លោកTxiki Begiristain បាននិយាយថា ការបន្តកុងត្រាឱ្យ Ruben Dias នេះ គឺជាព័ត៌មានល្អមួយសម្រាប់ក្លិប។ «ទោះបីជាចូលរួមជាមួយក្លិបមិនទាន់បាន១ឆ្នាំពេញក្តី ប៉ុន្តែពេលនេះ Ruben Dias គឺបានរីកចម្រើនហើយក្លាយជាផ្នែកមួយសំខាន់មួយ សម្រាប់ការប្រកួតរបស់យើង ដែលវាអាចប្រាប់អ្នកគ្រប់យ៉ាង អំពីគុណភាព និងសារសំខាន់របស់គាត់ នៅក្នុងក្លិប ដែលយើ់ងត្រូវតែទទួលស្គាល់ថា គាត់ពិតជាមានឥទ្ធិពល ដែលសាកសមនឹងទទួលបានកុងត្រាថ្មីបន្ថែមទៀតនេះ»។ នេះបើតាមប្រធានក្លិប Man City។ 
 
Dias ចាត់ទុកការបន្តកុងត្រាដល់ឆ្នាំ២០២៧នេះ ជាការផ្ដល់ឱកាសឱ្យរូបគេ អភិវឌ្ឍន៍ការលេងកាន់តែល្អថែមទៅ នៅ Premier League។ «ខ្ញុំពិតជារីករាយណាស់ គ្រប់នាទីនៅ Man City ចាប់តែងការចូលរួមលើកដំបូងកាលពីរដូវកាលមុន។ ឥឡូវនេះ ខ្ញុំត្រូវការព្យាយាម និងលេងឱ្យបានល្អ ក្នុងការជួយពួកយើងឱ្យទទួលបានជោគជ័យថែមទៀត សម្រាប់រដូវកាលនេះ និងរដូវកាលក្រោយៗទៀត» ។នេះបើតាម Dias។
 
ខ្សែការពារកណ្ដាលសញ្ជាតិព័រទុយហ្គាលរូបនេះ បានបង្ហាញខ្លួន៥០លើក សម្រាប់ការប្រកួតឱ្យ Man City កាលពីរដូវកាលមុន បានក្លាយជាកីឡាករលេចធ្លោ ដោយឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ខណៈ Man City លើកពាន Premier League និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champion ions League ៕
 

Tag:
 Man City
  Ruben Dias
© រក្សាសិទ្ធិដោយ thmeythmey.com