កីឡាអន្តរជាតិ
អន្តរជាតិ
ក្នុងវ័យ៣៦ឆ្នាំ Ronaldo ក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់ជាងគេ នៅ Premier League
31, Aug 2021 , 11:26 am        
រូបភាព
ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល Cristiano Ronaldo ក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់ជាងគេ នៅ Premier League ក្រោយចុះកិច្ចព្រមព្រៀង និងឆ្លងកាត់ការត្រួតពិនិត្យសុខភាពរួចហើយ ជាមួយ ManChester United។



ក្លិបបិសាចក្រហម Man Utd នឹងត្រូវបង់ប្រាក់ឱ្យ Juventus ជាង២៧លានដុល្លារ ក្រោយ Cristiano Ronaldo ឆ្លងកាត់ការត្រួតពិនិត្យសុខភាពហើយនេះ។ ក្លិប Man Utd បានចុះកុងត្រាជាមួយ Ronaldo រយៈពេល២ឆ្នាំ សម្រាប់ការវិលត្រឡប់មកកាន់ទ្រនំចាស់ ក្រោយចាកចេញអស់១២ឆ្នាំមកនេះ។
 
បើសិនជា កិច្ចព្រមព្រៀង និងលក្ខខណ្ឌនានា ប្រព្រឹត្តិទៅដោយរលូន និងបញ្ចប់ជាស្ថាពរនោះ Ronaldo នឹងត្រូវទៅដឹកដី Old Trafford យ៉ាងយូរសប្ដាហ៍ក្រោយ មុនពេលដែល Man Utd ត្រូវប្រកួតជាមួយក្រុម Newcastle នៅថ្ងៃទី១១ កញ្ញាខាងមុខ។
 
ចំពោះលក្ខខណ្ឌប្រាក់ខែវិញ Man Utd បានព្រមព្រៀងផ្ដល់ប្រាក់ឈ្នួលឱ្យ Ronaldo ចំនួន៦៦ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍ ដែលស្មើជាង២,៦លានដុល្លារក្នុងខែ និងជាង៣១លានដុល្លារ ក្នុងមួយឆ្នាំ។
 
ស្ថិតក្នុងវ័យ៣៦ឆ្នាំ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាលរូបនេះ ក៏នឹងក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់ជាងគេ នៅ Premier League និងនៅក្នុងក្លិប ManChester United ផងដែរ។
 
សម្រាប់ក្របខណ្ឌ Premier League កីឡាករមានប្រាក់ឈ្នួលខ្ពស់ជាងគេ ក្នុងមួយសប្ដាហ៍៖
 
Ronaldo កីឡាករ Man Utd ជាង៦៦ម៉ឺនដុល្លារ (£480,000) 
Kevin De Bruyne កីឡាករ Man City ជាង ៥៣ម៉ឺនដុល្លារ (£385,000) 
Devid De gea កីឡាករ Man Utd ជាង៥១ម៉ឺនដុល្លារ (£375,000)
Pierre-Emerick Aubameyang កីឡាករ Arsenal ជាង៤៨ម៉ឺនដុល្លារ (£350,000)
Romelu Lukaku កីឡាករ Chelsea ជាង៤៨ម៉ឺនដុល្លារ (£350,000)
Kai Havertzកីឡាករ Chelsea ជាង៤២ម៉ឺនដុល្លារ (£310,000)
Raheem Sterling កីឡាករ Man City ជាង៤១ម៉ឺនដុល្លារ (£300,000)
Jack Grealish កីឡាករ Man City ជាង៤១ម៉ឺនដុល្លារ (£300,000)
Harry Kane កីឡាករ Tottenham Hotspur ជាង៤១ម៉ឺនដុល្លារ (£300,000)
 
សម្រាប់ក្លិប ManChester United វិញ កីឡាករមានប្រាក់ឈ្នួលប្រចាំសប្ដាហ៍ច្រើនជាងគេ រួមមាន៖

Ronaldo ជាង៦៦ម៉ឺនដុល្លារ (£480,000) 
Devid De gea ជាង៥១ម៉ឺនដុល្លារ (£375,000)
Jadon Sancho ជាង៤៨ម៉ឺនដុល្លារ (£350,000)
Raphael Varane ជាង៤៦ម៉ឺនដុល្លារ (£340,000)
Paul Pogba ជិត៤០ម៉ឺនដុល្លារ (£290,000)
Anthony Martial ជាង៣៤ម៉ឺនដុល្លារ (£250,000)
Edinson Cavani ជាង២៨ម៉ឺនដុល្លារ (£210,000)
Marcus Rashford ជាង២៧ម៉ឺនដុល្លារ ((£200,000)
Harry Maguire ជាង២៦ម៉ឺនដុល្លារ (£189,900)
Bruno Fernandes ជាង២៤ម៉ឺនដុល្លារ (£180,000)
 
គួរបញ្ជាក់ថា Ronaldo ធ្លាប់រួមរស់ជាមួយ Man Utd រយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់២០០៩ ដោយរូបគេបានស៊ុតបាល់បញ្ចូលទី១១៨គ្រាប់ ក្នុងការបង្ហាញខ្លួន២៩២ប្រកួត មុននឹងចាកចេញទៅ Real Madrid និងបន្តអាជីពនៅ Juventus កាលពីឆ្នាំ២០១៨។
 
Ronaldo បានឈ្នះ Ballon d’Or ៥លើក និងឈ្នះពានធំៗជាង៣០ក្នុងអាជីពរបស់ខ្លួន រួមមាន Champions League ៥លើក FIFA Club World Cups ៤លើក និងលីគកំពូល៧លើកនៅអង់គ្លេស អេស្ប៉ាញ អ៊ីតាលី រួមទាំងព័រទុយហ្គាល់ ដែលជាប្រទេសកំណើតខ្លួន៕

Tag:
 Ronaldo
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com