ជាតិ
ពីនេះ ពីនោះ
«សាក់បើ» មានន័យថា មធ្យម, យ៉ាងកណ្តាល, យ៉ាងល្មម, សមគួរ 
×![]()
ពាក្យ «សាក់បើ» ក៏មានការពន្យល់នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ផងដែរ។ គុណសព្ទនេះ មិនសូវមានអ្នកនិយមប្រើនោះឡើយ តែវាមានន័យស្មើពាក្យ មធ្យម, យ៉ាងកណ្ដាល, យ៉ាងល្មម, សមគួរ។
របស់សាក់បើ, ចំណេះសាក់បើដែរទេ? ស្មើគ្នា, ប្រហែលគ្នា។ សាក់បើនឹងវា ប្រហែលនឹងវា។ ក្នុងន័យនិបាតសព្ទ ពាក្យ «សាក់បើ» អាចប្រើជំនួស គួរបើ, សមបើ : សាក់បើដែរ, គួរបើដែរ ។
សាក់បើអ្វី គួរអ្វី ។ ពុំសាក់បើ ពុំសមបើ : ពុំសាក់បើ ស្ដីថាឲ្យគ្នាសោះ !
© រក្សាសិទ្ធិដោយ thmeythmey.com