ជាតិ
ពីនេះ ពីនោះ
កុង្សីយ៍ ជាពាក្យកម្ចីពីបារាំងដែលមានន័យថា ក្រុម ឬ ពួកអ្នកទូន្មាន
25, Sep 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
តាមឯកសារចាស់កន្លងមក យើងសង្កេតឃើញមានការប្រើប្រាស់ពាក្យ «កុង្សីយ៍» សម្រាប់អ្នកដែលមានសិទ្ធិអំណាចណាមួយនៅក្នុងជួរមន្ត្រីរាជការ។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត នាមសព្ទ «កុង្សីយ៍» ជាពាក្យកម្ចីពីបារាំង «Conseil» ដែលមានន័យថា ក្រុម ឬ ពួកអ្នកទូន្មាន ។

 
កុង្សិយ៍សេនាបតី ដែលជាការផ្សំពាក្យរវាង កុង្សីយ៍ និង សេនាបតី មានន័យថា ក្រុមជំនុំរាជការផែនដីធំ មានសេនាបតីទាំង ៤ ជាចតុស្តម្ភ មានអគ្គមហាសេនាជាអធិបតី។ សព្វថ្ងៃហៅថា គណៈរដ្ឋមន្ត្រី (Conseil des Ministres)។
 
បច្ចុប្បន្ន សារព័ត៌មានថ្មីៗ សង្កេតឃើញថា ពាក្យ «កុង្សីយ៍» មិនត្រូវបានប្រើប្រាស់ក្នុងឯកសារផ្លូវការទៀតឡើយ។ ភាសាខ្មែរ មានពាក្យ «ទីប្រឹក្សា» ដែលមានភាសាបារាំង មានន័យថា «Conseiller» ឬ អង់គ្លេស ថា «Adviser»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com