ជាតិ
ពីនេះ ពីនោះ
ក្រមុំសល់ឥតប្តី ហៅថា «ព្រៅ» រីឯ «សាវកែ» ជាក្រមុំចាស់ 
×![]()
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ដាច់ដោយឡែកចំពោះពាក្យ «ព្រៅ» និង «សាវកែ» ដែលសំដៅលើស្ត្រីក្រមុំ ដែលមិនមានប្តី។
«ព្រៅ» មានន័យថា ដែលចាស់ក្រមុំសល់នៅឥតប្ដី ឬដែលមិនមានប្ដីអស់មួយជីវិត។ ចំពោះពាក្យ ព្រៅនេះ ត្រូវចង់ចាំថា គេមិនសរសេរ ប្រូវ ឬ ប្រ៉ូវ ជំនួសបាននោះឡើយ។
រីឯពាក្យ «សាវកែ» ក្លាយចេញពីពាក្យសៀម សាវ ដែលមានន័យថា ក្រមុំ និងកែ មានន័យថា ចាស់។ ក្រមុំចាស់ ដោយខ្សែច្រើនហៅថា «សៅកែ» ជាង។ ពាក្យនេះ អាចប្រើបានទាំង គុណសព្ទ និងនាមសព្ទ៕
© រក្សាសិទ្ធិដោយ thmeythmey.com