ជាតិ
រថយន្ត
លោក សោម សម្បត្តិ ម្ចាស់រថយន្ត Mercedes-AMG GLE 53 ឆ្នាំ២០២២ ដំបូងគេនៅកម្ពុជា ​
06, Sep 2021 , 6:59 pm        
រូបភាព
លោក សោម សម្បត្តិ នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន ​ថ្នាំ​​ពណ៌​​ជាតិ ​Cam Paint បានក្លាយជាម្ចាស់រថយន្តបែបស្ព័រ Mercedes-AMG GLE 53 4MATIC Coupe ឆ្នាំ 2022 នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមក្រុមហ៊ុន ក្រុមហ៊ុន ​ស្តារអូតូ ខេមបូឌា ដែលជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ត និងគ្រឿងបន្លាស់សុទ្ធ ម៉ាក Mercedes-Benz ដ៏ល្បីល្បាញមកប្រទេសកម្ពុជា ដែលលោក សម្បត្តិ បានបញ្ជាទិញរថយន្តដ៏ថ្មីសន្លាងខាងលើ។

​ក្រុមហ៊ុន ស្តារអូតូ ខេមបូឌា បានសរសេរនៅទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖«ក្រុមហ៊ុន ស្តារអូតូ ខេមបូឌា សូមថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ ចំពោះលោក សោម សម្បត្តិ និងក្រុមគ្រួសារ ដែលបានជឿទុកចិត្តមកលើក្រុមហ៊ុនយើងខ្ញុំ ដោយបានបញ្ជាទិញរថយន្តមួយគ្រឿង ស៊េរីថ្មីសន្លាងដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍​ផងដែរ នោះគឺកំពូលរថយន្តបែបស្ព័រ Mercedes-AMG GLE 53 4MATIC Coupe ឆ្នាំ 2022»។
 


សម្រាប់ លោក សោម សម្បត្តិ ដែលជាម្ចាស់រថយន្តដ៏ប្រណីត និងថ្មីសន្លាងមួយគ្រឿងនេះ បានបង្ហាញពីក្តីរំភើបរីករាយយ៉ាងខ្លាំង ហើយលោក ក៏ស្រឡាញ់ ពេញចិត្តរថយន្តដ៏ទំនើបនេះដែរ។ លោក សោម សម្បត្តិ បញ្ជាក់ដូច្នេះថា ៖«អ្វីដែលខ្ញុំចង់និយាយពីឡាន Mercedes-AMG GLE 53 4MATIC Coupe ឆ្នាំ 2022 គឺទី១ វាមានរូបរាងស្អាត! ស្រឡាញ់ពេញចិត្តតែម្តង!។ ទី២ គឺពណ៌! ជាពណ៌មួយដែលខ្ញុំខ្លួនឯងស្រឡាញ់ ហើយរើសយកវាដោយខ្លួនឯង អ៊ីចឹងស្រឡាញ់ពេញចិត្ត ទៅលើពណ៌ហ្នឹងមែនទែន។ ​យើងពេញចិត្តទៅលើរូបរាង Design លើពណ៌ ហើយ​ជាពិសេសគឺផ្នែកខាងក្នុង​​! ផ្នែកខាងក្នុង អ្នកណាមើលក៏ស្រែកថាស្អាត គឺពិតជាស្អាតមែន។ ហើយផ្នែកដំបូល យើងហៅថា Moonroof ឬ Panorama roof គឺថាវាអស្ចារ្យ ពិតជាអស្ចារ្យ»។ 


ក្រៅពីស្ញើចសរសើរមិនដាច់ពីមាត់ អំពីភាពប្រណីត ការរចនា និងរូបរាងរបស់រថយន្តបែបស្ព័រ Mercedes-AMG GLE 53 4MATIC Coupe ឆ្នាំ 2022 ហើយនោះ លោក សោម សម្បត្តិ ក៏មិនភ្លេច កោតស្ញប់ស្ញែង អំពីភាពទំនើបនៃបច្ចេកវិទ្យា ដែលត្រូវបានបំពាក់លើរថយន្ត Mercedes-AMG GLE 53នេះដែរ។ «​អ្វីដែលរឹតតែពិសេសទៀតនោះ គឺភាពទំនើបខាងបច្ចេកវិទ្យា! វាទំនើបពេក រហូតដល់អ្នកប្រើ ត្រូវចំណាយពេលរៀនសូត្រច្រើនថែមទៀត បានយើងអាចយល់ ពីរបៀបប្រើប្រាស់បានគ្រប់គ្រាន់។ មិនដល់អស់ ប៉ុន្តែបានគ្រប់គ្រាន់»។ នេះជាការបញ្ជាក់របស់ លោក សោម សម្បត្តិ។
 
សូមជម្រាបថា ស្តារអូតូ ខេមបូឌា ​គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការនាំចូល និងចែកចាយរថយន្ត និងគ្រឿងបន្លាស់សុទ្ធ ម៉ាក Mercedes-Benz ​មកប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទំនាក់ទំនងលេខទូរសព្ទ 017 231 488| 023 231 488 ឬអាចអញ្ជើញមកអគារតាំងបង្ហាញរថយន្ត របស់ក្រុមហ៊ុន ស្តារ អូតូ ដោយផ្ទាល់ ដែលស្ថិតនៅបណ្តោយផ្លូវសម្តេច ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​៕
 
























Tag:
 ស្តារអូតូ
  Mercedes
  AMG GLE 53
© រក្សាសិទ្ធិដោយ thmeythmey.com