អន្តរជាតិ
មេដឹកនាំតស៊ូអាហ្វហ្កានីស្ថាន អំពាវនាវឱ្យមានការបះបោរទូទាំងប្រទេសប្រឆាំងតាលីបង់
07, Sep 2021 , 6:29 pm        
រូបភាព
មេដឹកនាំចលនាតស៊ូនៅជ្រលងPanjshir អាហ្វហ្កានីស្ថាន លោកAhmad Massoud បានអំពាវនាវឱ្យមានការបះបោរនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងក្រុមតាលីបង់។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រុមតាលីបង់ បានប្រកាសគ្រប់គ្រងប្រទេសទាំងមូល។



 
តាមរយៈបណ្តាញសង្គម Twitter អ្នកនាំពាក្យក្រុមតាលីបង់ បានប្រកាសគ្រប់គ្រងជាផ្លូវការលើខេត្ត Panjshir ដែលជាតំបន់ប្រយុទ្ធដ៏តានតឹងមួយ។ បន្ទាប់ពីជ័យជម្នះនេះ មេបញ្ជាការ រណសិរ្សតស៊ូជាតិ លោក Ahmad Massoud បានអំពាវនាវឱ្យប្រជាជនអាហ្វហ្កានីស្ថាន ក្រោកតស៊ូ ប្រឆាំងនឹងក្រុមតាលីបង់។ 
 
«មិនថាអ្នកនៅក្នុងប្រទេស ឬនៅក្រៅឡើយ ខ្ញុំអំពាវនាវឱ្យអ្នកចាប់ផ្តើមបះបោរ ដើម្បីសេចក្តីថ្លៃថ្នូរ សេរីភាព និងវិបុលភាពប្រទេសយើង»។ លោក Ahmad Massoud បានអះអាងបែបនេះ នៅក្នុងសារជាសំឡេងមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ 
 
បន្ទាប់ពីគ្រប់គ្រងប្រទេសទាំងមូល អ្នកនាំពាក្យក្រុមតាលីបង់ បានព្រមានថា រាល់សកម្មភាពប៉ុនប៉ងប្រឆាំងនឹងក្រុមខ្លួន នឹងមិនទទួលបានលទ្ធផលល្អឡើយ ហើយក្រុមតាលីបង់ ក៏មិនអនុញ្ញាតឱ្យសកម្មភាពទាំងនោះកើតឡើងដែរ៕  
 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com