ជាតិ
សង្គមជាតិ
សាលារៀននៅភ្នំពេញ ជាង២០០កន្លែង នឹងបើកឡើងវិញ នៅថ្ងៃទី១៥ កញ្ញា 
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ
×![]()
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី១៥កញ្ញា ជាថ្ងៃបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញ។ លោកបានបញ្ជាក់ថា ការបើកសាលារៀននៅភ្នំពេញនេះ ក្នុងជំហានដំបូង គឺបើកចាប់ពីកម្រិតថ្នាក់អនុវិទ្យាល័យឡើងទៅ។
សិស្សនៅរាជធានីភ្នំពេញ ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ គឺអាចចូលរៀនវិញបាន។ បើតាមលោកឃួង ស្រេង ការបើកសាលារៀនឡើងវិញនេះ គឺ តម្រូវឱ្យសាលារៀននីមួយៗ ត្រូវបំពេញទៅតាមលក្ខខណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសុខាភិបាល។ នេះបើយោងតាមការចុះផ្សាយរដ្ឋបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៩កញ្ញានេះ ។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសុំការបញ្ជាក់ពីព័ត៌មាននេះឡើយ។
ប៉ុន្តែលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារៀនដែលបើកឡើងវិញនេះ ជាង២២០កន្លែង ដែលស្មើនឹងសិស្សជាង១៣ម៉ឺននាក់។ បើតាមលោក ភក្តី ការបើកសាលារៀននេះ គឺអនុវត្តតាមវិធានការស្ដង់ដារបស់ក្រសួងសុខាភិបាល។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
Tag:
លោក ឃួង ស្រេង
សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com