ជាតិ
ពីនេះ ពីនោះ
អាជ្ញាធរខេត្តតាកែវ ចាក់បំផ្លាញអាល់កុលក្លែងក្លាយ ជាង ២,៨ម៉ឺនលីត្រ ចោល ទៅក្នុងស្រះទឹក
10, Sep 2021 , 3:50 pm        
រូបភាព
ការកម្ទេចចោល មេតាណុល ជាង ២,៨ម៉ឺនលីត្រ ក្នុងខេត្តតាកែវ។រូបភាពពី ក.ប
ការកម្ទេចចោល មេតាណុល ជាង ២,៨ម៉ឺនលីត្រ ក្នុងខេត្តតាកែវ។រូបភាពពី ក.ប
អាជ្ញាធរខេត្តតាកែវ បានចាក់បំផ្លាញអាល់កុលក្លែងក្លាយ ឬមេតាណុលជាង ២,៨ម៉ឺនលីត្រចោល ក្នុងទឹកស្រះមួយកន្លែង ក្នុងស្រុកគីរីវង់។ អាល់កុលទាំង​នោះ ត្រូវបានរឹបអូសពីទីតាំងអាជីវកម្ម និងផ្សារនៅខេត្តតាកែវកន្លងមក។



លោក លី សេរីសម្បត្តិ ប្រធាននាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF សាខាខេត្តតាកែវ បានឱ្យដឹងថា អាល់កុលក្លែងក្លាយទាំង២,៨ ម៉ឺនលីត្រនេះ ត្រូវបានចាក់ចូលក្នុងស្រះមួយកន្លែង ស្ថិតនៅស្រុកគីវីវង់ ខេត្តតាកែវ ។ 
 
បើតាម លោក លី សេរីសម្បត្តិ ការចាក់អាល់កុលក្លែងក្លាយចូលក្នុងស្រះទឹកនេះ មិនបង្កឱ្យប៉ះពាល់ដល់មនុស្ស និងបរិស្ថានឡើយ។ «វាមិនប៉ះពាល់បរិស្ថានទេ បើយើងចាក់វាចូលក្នុងលូ ឬកន្លែងណាដែលមិនមានមនុស្សនៅ ។ លទ្ធភាពវា បានតែមួយម៉ោង វាហើរអស់ហើយ ។ ព្រោះអាល់កុលវាលាយជាមួយទឹក បើហើរសារធាតុអាល់កុលអស់ទៅ វានៅតែទឹកទេ»។ នេះជាការបញ្ជាក់របស់លោក លី សេរីសម្បត្តិ។ 


មេតាណុល ជាង ២,៨ម៉ឺនលីត្រ ដែលរឹបអូសបាន ក្នុងខេត្តតាកែវ។រូបភាពពី ក.ប 

សូមជម្រាបថា ៨ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំទូទាំងប្រទេស បានរកឃើញ និងរឹបអូសមេតាណុល បានប្រមាណ ១២៨តោន មកបំផ្លាញចោល៕ 
 
 
 
 
 


 

Tag:
 ThmeyThmey25
  អាល់កុលក្លែងក្លាយ
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com