កីឡាអន្តរជាតិ
អន្តរជាតិ
អតីតស្ដេចប្រដាល់ Barrientos ៖ Pacquiao គួរចូលនិវត្តន៍ បើនៅប្រកួតទៀតនោះ ដូចជាសម្លាប់ខ្លួន អ៊ីចឹង!
11, Sep 2021 , 9:39 am        
រូបភាព
អតីតកីឡាករប្រដាល់របស់ហ្វីលីពីនលោក Rene Barrientos ដែលធ្លាប់ឈ្នះខ្សែក្រវ៉ាត់ជើងឯកទម្ងន់ធ្ងន់របស់ស្ថាប័ន WBC បានចេញមុខមកនិយាយថា Manny Pacquiao គួរតែចូលនិវត្តិន៍ពីអាជីពប្រដាល់នេះ។

 
លោក Rene Barrientos មានវ័យ៨០ឆ្នាំ ដែលធ្លាប់ជាអតីតស្តេចប្រដាល់របស់ហ្វីលីពីនមួយរូប បាននិយាយដាស់តឿនទៅកាន់ Manny Macquiao ថា បើPacquioa នៅបន្តអាជីពប្រដាល់ វាអាចក្លាយជារឿងអាក្រក់សម្រាប់រូបគេ ដោយសារវ័យកាន់តែចាស់ហើយ។
 
« Pacquioa គឺល្មមដល់ពេលចូលនិវត្តិន៍ហើយ ប្រដាល់គឺសម្រាប់តែមនុស្សវ័យជំទង់ នឹងបុរសវ័យក្មេងប៉ុណ្ណោះ។ ហេតុអ្វីបានជា Pacquiao គាត់មិនរីករាយជាមួយទ្រព្យសម្បត្តិរបស់គាត់មាននៅពេលនេះ ហើយដោយសារការលះបង់ជាច្រើនឆ្នាំរបស់គាត់បែបនេះ»។ លោក Barrientos បាននិយាយប្រាប់ទៅសារព័ត៏មានក្នុងស្រុកមួយ កាលពីថ្ងៃទី៨ កញ្ញា។
 
មិនត្រឹមតែប៉ុណ្ណេះលោក Barrientos បាននិយាយទៀតថា បើ Pacquiao នៅសម្រេចបន្តការប្រកួតទៀតនោះ វាដូចជាសម្លាប់ខ្លួនអ៊ីចឹង។ លោកបានបន្ទោសទៅកាន់ Pacquiao បែបនេះ ស្របពេលស្ដេចប្រដាល់ហ្វីលីពីនបច្ចុប្បន្ន កំពុងតែហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមការប្រកួតចុងក្រោយរបស់រូបគេ។ 
 
គួរបញ្ជាក់ដែរថា Manny Pacquiao ដែលជាម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់ស្រាល់របស់ស្ថាប័ន WBC ទើបប្រកួតចាញ់កីឡាករប្រដាល់វ័យក្មេងគឹ Yordenis Ugás ដោយពិន្ទុ កាលពីថ្ងៃទី ២១ ខែសីហា។ ការប្រកួតនោះគឹជាការចាញ់លើកទី៨ ក្នុងអាជីពប្រដាល់ជាង២៦ឆ្នាំ របស់កីឡាករវ័យ ៤២ឆ្នាំរូបនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com