កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយលក់ Messi, Barca បារម្ភពីការបាត់ប្រជាប្រិយភាព ខណៈសំបុត្រប្រកួតលក់អស់តិច
11, Sep 2021 , 10:19 pm        
រូបភាព
រូបភាព៖Marca
រូបភាព៖Marca
ក្លិប Barcelona កំពុងព្រួយបារម្មណ៍ការបាត់ប្រជាប្រិយភាពរបស់ក្លិប ក្រោយការចាកចេញរបស់កីឡាករឆ្នើម Lionel Messi ។ បញ្ហាហិរញ្ញវត្ថុ ក៏ជាបញ្ហាចោទ ខណៈចំនួនអ្នកគាំទ្របានថយចុះជាបន្តបន្ទាប់ ហើយសំបុត្រលក់មិនសូវដាច់។


របាយការណ៍ដែលបានចេញថ្ងៃទី១០ ខែកញ្ញារបស់ក្លិបអ្នកមានបុណ្យ បានបង្ហាញថា ចំនួនសំបុត្រដែលបានត្រៀមសម្រាប់អ្នកគាំទ្ររបស់ក្លិប៤០០០០ សំបុត្រ លក់បានត្រឹមតែ៣១២១៣សំបុត្រសម្រាប់ការចូលទស្សនា​ការប្រកួតរវាងក្រុម Barcelona ទល់ជាមួយក្រុម Bayern Munich ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប Champions league នៅសប្តាហ៍ក្រោយនាថ្ងៃទី១៥ខែកញ្ញា។
 
ការចាកចេញរបស់ Lionel Messi នៅខែមិថុនា ជាកត្តាធំមួយ។ កីឡាករវ័យ៣៥ឆ្នាំ បានទៅចូលរួមជាមួយក្រុមអ្នកមានបារាំង Paris Saint Germain ។ ជាក់ស្តែង កាប្រកួតលីគកំពូល La Liga កាលពីសប្តាហ៍ទី៣ ក្លិប Barca  បានត្រៀមសំបុត្រចំនួន ២០០០០ សម្រាប់អ្នកគាំទ្រប៉ុន្តែ ចំនួននោះគឺមិនបានលក់អស់នោះឡើយពោលគឺបានត្រឹមតែ ១៩១៣៦ សំបុត្រដែលជាការប្រកួតទល់នឹងក្រុម Getafe ។
 
ទិន្នន័យបានបង្ហាញយ៉ាងច្បាស់ពីបញ្ហាដែលក្លិបអេស្ប៉ាញមួយនេះត្រូវដោះស្រាយ ។ សំណួរត្រូវការចម្លើយជាងគេ គឺការចាកចេញរបស់ Messi បានបង្កផលប៉ះពាល់រវាងក្លិបជាមួយនឹងអ្នកគាំទ្ររឺយ៉ាងណា? 
 
ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការបកស្រាយនាមួយឡើយពីក្លិបដែលមានមូលដ្ឋាននាទីក្រុងកាតាឡានមួយនេះឡើយ។ នេះបើតាមការសរសេររបស់កាសែត Marca។
 
 
 

Tag:
 Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com