
សៀមរាប៖ វត្តរាជបូណ៌ បានរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន ៥៨០ អង្គ ដើម្បីឧទ្ទិសបុណ្យកុសលដល់បុព្វការីជន និងជាពិសេសថ្វាយដល់សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំគម្ពីរព្រះត្រៃបិដកខ្មែរ។ ពិធីនេះក៏ជាការទ្រទ្រង់បច្ច័យបួនដល់ព្រះសង្ឃ តាមសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទផងដែរ។
លោក ស៊ុម សិរីវិបុល ជាសមាជិកគណកម្មការរៀបចំពិធីបុណ្យរំលឹកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ បានឱ្យដឹងថា ព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន ៤១ ក្នុងក្រុងសៀមរាប បានចូលរួមក្នុងពិធីរាប់បាត្រនេះ។ មុនពេលចាប់ផ្តើមពិធីរាប់បាត្រ មានការរៀបចំពិធីនមស្ការសមាទានសីល និងបង្សុកូលជាមុន។...
(អានអត្ថបទលម្អិត)
២៣ នាទី
