COVID-19
ជាតិ
កម្ពុជាមានពលរដ្ឋប្រមាណ ៧០ភាគរយហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
12, Sep 2021 , 5:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ បានជិត១១,៥លាននាក់ ដែលស្មើនឹងជាង៧១ភាគរយ នៃចំនួនពលរដ្ឋសរុប១៦លាននាក់។ ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងនេះ  គឺមានជាង៩,៧លាននាក់ ជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង និង ជាង១,៧លាននាក់ ទៀត ជាពលរដ្ឋដែលមានអាយុពី១២ដល់១៧ឆ្នាំ។

 
គិតត្រឹមថ្ងៃទី១១កញ្ញា ឆ្នាំ២០២១ កម្ពុជា សម្រេចផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យពលរដ្ឋដែលមានពលរដ្ឋចាប់ពី១៨ឆ្នាំឡើង បាន៩៧,២៣ភាគរយ និងផែនការចាក់វ៉ាក់សាំងឱ្យកុមារ-យុវជនដែលមានអាយុពី១២-១៧ឆ្នាំ បាន៨៦,៧៧ភាគរយ។  របាយការណ៍ក្រសួងសុខាភិបាល បានបង្ហាញ ថា កម្ពុជា មានពលរដ្ឋសរុប ១១ ៤២៩ ៨៣៥ នាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩។ ចំនួនគឺស្មើនឹង ៧១,៤៤ភាគរយ នៃពលរដ្ឋសរុប១៦លាននាក់ នៅកម្ពុជា។  
 
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋខាងដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះ  គឺមានជាង៩លាននាក់ បានចាក់នូវដូសទី៣  ខណៈមានពលរដ្ឋប្រមាណ៧៥ម៉ឺននាក់ បានចាក់វ៉ាក់សាំងនូវដូសទី៣៕ 
 
 
 

Tag:
 ថ្មីៗ
  កូវីដ-១៩
  ពលរដ្ឋបានចាក់វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com