អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន សាមសុង បានសហការជាមួយ Bluetronics បរិច្ចាគអង្ករ ១០០តោន ដល់គ្រួសារខ្វះខាតក្នុងវិបត្តិកូវីដ-១៩!
13, Sep 2021 , 4:29 pm        
រូបភាព
 (ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការសម្រាលការលំបាករបស់ប្រជាជនកម្ពុជា ដែលកំពុងតែរងគ្រោះ ខ្វះខាត ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩នេះ ក្រុមហ៊ុន សាមសុង  នៅថ្ងៃទី ១៣ ខែកញ្ញា នេះ បានចូលរួមជាមួយហាងលក់គ្រឿងអេឡិចត្រូនិច Bluetronics បរិច្ចាគនូវអង្ករចំនួន១០០ តោន ជួយដល់ក្រុមគ្រួសារកម្ពុជាទូទាំងប្រទេស។ 
 
ក្រុមហ៊ុន សាមសុង តែងតែបង្កើត និងចូលរូមនូវយុទ្ធនាការសប្បុរសធម៌សង្គមនានា ក្នុងគោលបំណងផ្តល់ឱ្យកុមារ និងប្រជាជនកម្ពុជានូវភាពរីកចម្រើន និងមានភាពកាន់តែប្រសើរឡើង។ សកម្មភាពទាំងអស់នេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ មកម្លេះ និងបានបន្តរហូតដល់បច្ចុប្បន្ននេះ។  
 
សម្រាប់ពេលនេះ ចាប់តាំងពីមានវិបត្តិរោគរាលដាលជាសកលមក យើងសង្កេតឃើញថា មានគ្រួសាររាប់ពាន់កំពុងតែជួបនូវការលំបាក ក៏ដូចជាបាត់បង់នូវចំណូល បាត់បង់ការងារ ដែលធ្វើឱ្យជីវភាពរបស់ពួកគេទទួលរងនូវការលំបាក និងប៉ះពាល់ដល់ការរស់នៅ ជាពិសេសគឺកូនតូចៗរបស់ពួកគេតែម្តង។  
 
តាមរយៈសេចក្តីស្រឡាញ់ និងក្តីបារម្ភទាំងនេះ ក្រុមហ៊ុន សាមសុង បានសហការជាមួយដៃគូរបស់ខ្លួន ចូលរួមបរិច្ចាគនូវអង្ករ ១០០តោន ដល់គ្រួសារដែលរងការលំបាក ដើម្បីជួយសម្រួលដល់ជីវភាពពួកគេបានមួយកម្រិត ឬមួយគ្រាផងដែរ។  
 
 
គោលបំណងសំខាន់នៃសកម្មភាពសប្បុរសធម៌សង្គម ដែលក្រុមហ៊ុន សាមសុង តែងតែធ្វើ និងកំពុងធ្វើនាពេលនេះ គឺចង់ឱ្យប្រជាជនកម្ពុជាទាំងអស់មានស្នាមញញឹម មានការតស៊ូ មានក្តីសង្ឃឹម និងផ្តល់នូវផលវិជ្ជមានដល់សហគមន៍ សង្គម និងកម្ពុជាទាំងមូល។  
 
គ្រួសារ សាមសុង ទាំងអស់ សូមក្រើនរំឮក និងលើកទឹកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់ កុំភ្លេចចូលរួមនូវវិធានការសុខាភិបាល ៣ កុំ ៣ ការពារ ក៏ដូចជាចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតប្រព័ន្ធភាពសុំាក្នុងសហគមន៍ប្រយុទ្ធប្រឆាំងនឹងជំងឺសកលទាំងអស់គ្នា៕
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com