កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer ៖ Ronaldo នឹងមិនលេងពេញម៉ោង នៅគ្រប់ការប្រកួតរបស់ Man Utd ឡើយ
14, Sep 2021 , 9:29 am        
រូបភាព
ដ្បិត Cristiano Ronaldo ត្រឡប់មកវិញ ហើយជួយឱ្យ Man Utd ទទួលបានជ័យជម្នះលើក្រុម Newcastle នៃការបង្ហាញខ្លួនដំបូងរបស់គេក្តី។ ប៉ុន្តែខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ ក៏មិនប្រាកដថា អាចបង្ហាញខ្លួនឱ្យ Man Utd រាល់ការប្រកួតដែរ។ នេះជាការលើកឡើងរបស់លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុមបិសាចក្រហម។


អ្នកចាត់ការទូទៅសញ្ជាតិន័រវ៉េរូបនេះ បាននិយាយថា Ronaldo ក៏ត្រូវប្រុងប្រយ័ត្នផ្នែកសុខភាព ជាមួយបន្ទុកការងាររបស់គេដែរ។ លោក Solskjaer បាននិយាយថា Ronaldo នឹងមិនលេង៩០នាទីពេញ រាល់ការប្រកួតសម្រាប់ក្រុមបិសាចក្រហម Man Utd ឡើយ ខណៈលោកនឹងព្យាយាមគ្រប់គ្រងនាទីរបស់ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ។
 
« ពិតណាស់មានការប្រកួតមួយនៅថ្ងៃអង្គារ (ទល់នឹង ក្រុម Young Boys) ។ យើងនឹងឃើញអ្វីដែលយើងធ្វើ។ ប៉ុន្តែវាមិនអាចទៅរួចទេ ក្នុងការទុកគាត់ចោល។ គាត់(Ronaldo) មានអាយុ ៣៦ ឆ្នាំ Mason Greenwood មានអាយុ ១៩ ឆ្នាំ ដូច្នេះវាដូចគ្នា ។ ខ្ញុំត្រូវគ្រប់គ្រងនាទីរបស់គាត់(Greenwood) ហើយខ្ញុំក៏ត្រូវគ្រប់គ្រងនាទីរបស់បុរសអាយុ ៣៦ ឆ្នាំ(Ronaldo) ផងដែរ» ។ នេះបើតាមវេបសាយ Goal ដែលបានស្រង់សម្តីលោក Solskjaer។
 
ក្រុមបិសាចក្រហម Man Utd នឹងត្រូវប្រកួតជាមួយក្រុម Young Boys នៅវគ្គជម្រុះពូល F នៃពានរង្វាន់ Champion League នៅម៉ោង២៣៖ ៤៥នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃអង្គារ ទី១៤ កញ្ញា។
 
សម្រាប់ការបង្ហាញខ្លួនជាថ្មី នៃប្រកួតដំបូងឱ្យក្រុមបិសាចក្រហម នាសប្ដាហ៍ទី៥ កាលពីថ្ងៃទី១១ កញ្ញា Ronaldo បានMan Utd យកឈ្នះលើក្រុមសារិកាព្រៃ Newcastle United ក្នុងលទ្ធផល ៤-១ ។ គ្រាប់បាល់ទាំងនេះ សម្រេចទីបានដោយតារាឆ្នើម Ronaldo ២គ្រាប់ នៅនាទីទី ៤៥+២ ម៉ោងបន្ថែមវគ្គទី១ និងនាទី ៦២ រួមទាំង Bruno Fernandes ១គ្រាប់នាទី ៨០ និង Jessie Lingard នាទី ៩០+២ ម៉ោងបន្ថែម។ ចំណែក១គ្រាប់របស់ Newcastle រកបានដោយកីឡាករ Javier Manquillo នៅនាទី ៥៦។
 
២គ្រាប់ដែលRonaldo ធ្វើបាន គឺជាគ្រាប់បាល់ទី ២០០ គ្រាប់សម្រាប់ Man UTD ក្រោយពីរូបគេចាកចេញអស់រយៈពេល ១២ឆ្នាំ។បច្ចុប្បន្នក្រុមបិសាចក្រហមឈរលេខ១ ដោយមាន១០ពិន្ទុឈរពីលើក្រុមមេឃខៀវ Manchester City ដែលមាន៩ពិន្ទុបណ្ណោះអាសន្ន៕
 

Tag:
 Ronaldo
  បាល់ទាត់
  EPL
© រក្សាសិទ្ធិដោយ thmeythmey.com