អត្ថបទពាណិជ្ជកម្ម
បញ្ហា QuickBooks គ្មានទិន្នន័យភាសាខ្មែរ និងដំណោះស្រាយ
14, Sep 2021 , 11:10 am        
រូបភាព
QuickBooks ជាកម្មវិធីគណនេយ្យមួយដែលពេញនិយមសម្រាប់គណនេយ្យករប្រើប្រាស់ក្នុងការគ្រប់គ្រង និងកត់ត្រា នូវរាល់ប្រតិបត្តិការគណនេយ្យ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ អ្វីដែលជាបញ្ហាគឺ QuickBooks គ្មានទិន្នន័យ និងមុខងារជាភាសាខ្មែរឲ្យ​ស្របតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាហេតុធ្វើអោយម្ចាស់អាជីវកម្ម ក្រុមហ៊ុន ឬសហគ្រាសផ្សេងៗ សម្រេចស្វែងរកកម្មវិធីគណនេយ្យថ្មី​ដែលមានមុខងារជាភាសាខ្មែរ។ សូមលោកអ្នកកុំបារម្ភពីបញ្ហាទាំងអស់នោះដោយគ្រាន់តែប្រើប្រាស់កម្មវិធី QE Extension ភ្ជាប់ជាមួយ QuickBooks របស់លោកអ្នក  បញ្ហាទំាងអស់នោះនឹងត្រូវបានដោះស្រាយ។
 
QE Extension ជាកម្មវិធីដែលដំណើរការជាមួយ QuickBooks និងជួយអោយលោកអ្នកអាចធ្វើប្រតិបត្តិការជាភាសាខ្មែរបាន  មានអាត្រាប្តូរប្រាក់ស្វ័យប្រវត្តិ​ អាចបញ្ចូលព័ត៌មានលម្អិត និងរូបភាពលើមុខទំនិញនីមួយៗ មានទម្រង់វិក្កយបត្រពន្ធសម្បូរបែប អាចបោះពុម្ពប័ណ្ណចំណាយ ឬសក្ខីបត្រផ្សេងៗ​ ​មានការគណនា និងចុះបញ្ជីពន្ធស្វ័យប្រវត្តិ អាចទាញយករបាយកាណ៍ទិញ-លក់ និងតារាងលម្អិតពន្ធកាត់ទុកសម្រាប់ធ្វើការ Upload ទៅក្នុងប្រព័ន្ធ E-Filing របស់អគ្គនាយកដ្ឋានពន្ធដារបានយ៉ាងឆាប់រហ័សសម្រាប់ការប្រកាសពន្ធ រួមទាំងរបាយការណ៍ហិរញ្ញវត្ថុជាច្រើនផ្សេងទៀជាភាសាខ្មែរ និងអង់គ្លេស។ ពិសេសលើសពីនេះទៅទៀត QE Extension មានមុខងារ Import & Export ដែលអាចអោយគណនេយ្យករ ទាញយកគ្រប់ទិន្នន័យ ឬដោយផ្នែកពី​ QuickBooks, POS ឬ Excel  ​ហើយអាចបញ្ចូលអាត្រាប្តូរប្រាក់ និងបំប្លែងរូបិយបណ្ណគោលពីប្រាក់ដុល្លារ ទៅប្រាក់រៀល​ និងអាចបញ្ជូនទិន្នន័យទាំងអស់នោះទៅក្នុងកម្មវិធី QuickBooks ថ្មីបានទៀតផង។ 
 
ដូច្នេះពុំចាំបាច់ផ្លាស់ប្តូរកម្មវិធីគណនេយ្យ QuickBooks នោះទេ QE Extension អាចជួយបាន។ 
 
ចាំអីទៀតសូមកុំស្ទាក់ស្ទើរទិញ QE Extension ឥឡូវនេះតាមដំណភ្ជាប់ខាងក្រោម ៖
 
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងមកកាន់ក្រុមការងារ QE Extension យើងខ្ញុំតាមរយៈ ៖
លេខទូរស័ព្ទ ៖ 070 60 6666
អ៊ីម៉ែល​ ៖ [email protected] 
គេហទំព័រ ៖ http://speedaccount.com/qe
អាសយដ្ឋាន ៖ ផ្ទះលេខ 997 ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com