អន្តរជាតិ
UN កៀរគរជំនួយ១,២ពាន់លានដុល្លារ ឱ្យអាហ្វហ្កានីស្ថានដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងក្នុងកិច្ចប្រជុំស្ដីពីស្ថានភាពមនុស្សធម៌នៅអាហ្វហ្កានីស្ថាន។ រូបថត AFP
× អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១៣ ខែកញ្ញា បានបន្តជំរុញឱ្យសហគមន៍អន្តរជាតិចូលរួមកិច្ចសន្ទនាជាមួយតាលីបង់ និងផ្តល់ជំនួយផ្សេងៗដល់អាហ្វហ្កានីស្ថានដែលកំពុងត្រូវការជំនួយយ៉ាងខ្លាំង។ លោក ហ្គូតេរ៉េស ជំរុញបែបនេះក្នុងជំនួបមនុស្សធម៌មួយដែលកៀរគរទឹកប្រាក់១,២ពាន់លានដុល្លារសម្រាប់ផ្ដល់ឱ្យអាហ្វហ្កានីស្ថាន។
rn
rn
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានដឹកនាំសន្និសីទអន្តរជាតិមួយនៅទីក្រុងហ្សឺណែវក្នុងគោលបំណងកៀងគរជំនួយជាង៦០០លានដុល្លារដើម្បីផ្តល់ជំនួយដល់ប្រជាជនអាហ្វហ្កានីស្ថាន ខណៈប្រទេសនេះកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្រោយការឡើងកាន់អំណាចរបស់តាលីបង់។
rn
rn
UN បានស្នើឱ្យសហគមន៍អន្តរជាតិបរិច្ចាគថវិកាតាមដែលអាចធ្វើទៅបានដើម្បីជួយប្រជាជនប្រមាណ ១៨ លាននាក់នៅអាហ្វហ្កានីស្ថាននិងជនភៀសខ្លួនអាហ្វហ្កានីស្ថាននៅប្រទេសជិតខាង មានស្បៀងអាហារ ជម្រក និងថ្នាំពេទ្យគ្រប់គ្រាន់។ តាមការបញ្ជាក់ពីប្រធានផ្នែកមនុស្សធម៌របស់ UN លោក Martin Griffiths ប្រទេសម្ចាស់ជំនួយនានាបានសន្យាផ្តល់ជំនួយសរុបជាង១,២ពាន់លានដុល្លារឯណោះ។ ប៉ុន្តែគេមិនទាន់ដឹងថា ជំនួយភ្លាមៗនឹងចេញនៅពេលណាឡើយ។
rn
rn
«វាជារឿងដែលមិនអាចទៅរួចទេក្នុងការផ្តល់ជំនួយមនុស្សធម៌នៅអាហ្វហ្កានីស្ថានដោយមិនមានការចូលរួមពីរដ្ឋាភិបាលនៅទីនោះ។ វាមានសារសំខាន់ខ្លាំងណាស់ក្នុងការធ្វើការជាមួយក្រុមតាលីបង់នៅពេលបច្ចុប្បន្ននេះ»។ អគ្គលេខាធិការ UN ប្រាប់មន្ត្រីជាន់ខ្ពស់ពីប្រទេសនានាដែលចូលរួមកិច្ចពិភាក្សាទីក្រុងហ្សឺណែវ។
rn
rn
លើសពីនោះ លោក ហ្គូតេរ៉េស ក៏បានជំរុញឱ្យសហគមន៍អន្តរជាតិ រកវិធីដែលអនុញ្ញាតឱ្យចាក់បញ្ចូលសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចអាហ្វហ្កានីស្ថានដើម្បីបញ្ចៀសការដួលរលំទាំងស្រុងនៃសេដ្ឋកិច្ចប្រទេសនេះ ព្រោះនឹងផ្តល់ផលវិបាកដល់ប្រជាជននៅអាហ្វហ្កានីស្ថាន។ លោកក៏បានសង្កត់ធ្ងន់ថា នៅពេលរដ្ឋាភិបាលប្រទេសណាមួយប្រព្រឹត្តខុស ប្រជាជននៅក្នុងប្រទេសនេះ មិនគួរជាអ្នកត្រូវទទួលរងទណ្ឌកម្មពីប្រទេសផ្សេងៗឡើយ។
rn
rn
សម្រាប់លោកអគ្គលេខាធិការ ជំនួយទាំងនេះ អាចប្រើជាកត្តាជំរុញឱ្យក្រុមតាលីបង់គោរពសិទ្ធិមនុស្សតាមអ្វីដែលខ្លួនបានសន្យា ខណៈមានការភ័យខ្លាចនៃការវិលត្រលប់ទៅរករបបឃោរឃៅតាលីបង់ដូចចន្លោះឆ្នាំ ១៩៩៦ ដល់ឆ្នាំ២០០១ ។
rn
rn
ខណៈប្រទេសលោកខាងលិចនៅស្ទាក់ស្ទើរក្នុងការផ្ដល់ដល់អាហ្វហ្កានីស្ថាន ចិននិងប៉ាគីស្ថានបានផ្តល់ជំនួយមួយចំនួនទៅអាហ្វហ្កានីស្ថានរួចមកហើយ ដោយកំពុងគិតគូរផ្តល់ជំនួយបន្ថែមផងដែរ៕
rn
rn
© រក្សាសិទ្ធិដោយ thmeythmey.com