COVID-19
អន្តរជាតិ
អ្នក​កើតកូវីដ-១៩ លើពិភពលោកឡើង​ដល់ជាង​២២៦លាននាក់
14, Sep 2021 , 3:57 pm        
រូបភាព
ឥណ្ឌូណេស៊ី_មានអ្នកឆ្លងជាង_៤លាននាក់ និងស្លាប់ជិត_១៤ម៉ឺននាក់។ រូបថត Xinhua
ឥណ្ឌូណេស៊ី_មានអ្នកឆ្លងជាង_៤លាននាក់ និងស្លាប់ជិត_១៤ម៉ឺននាក់។ រូបថត Xinhua
ទិន្នន័យ​ដែល​ប្រមូលដោយ Worldometers បង្ហាញថា បុគ្គល​វិជ្ជមាន​កូវីដ-១៩​លើពិភពលោក ឡើង​ដល់ជាង​២២៦លាននាក់ ក្នុងនោះ​ស្លាប់ជាង​៤,៦៥លាននាក់ និង​សះស្បើយ​ជាង​២០២,៧លាននាក់។

 
ក្នុង​ចំណោមករណីវិជ្ជមាន​ជាង​២២៦លាន សហរដ្ឋអាមេរិក​មាន​ជាង៤២លាន ឥណ្ឌា មានជាង​៣៣លាន ប្រេស៊ីលជាង​២១លាន ចក្រភពអង់គ្លេស និង​រុស្ស៊ី មានជាង​៧លាន​ដូចគ្នា ខណៈ​បារាំង មានជិត៧លាន និង​តួកគី​ជាង​៦,៦លាន។
 
អ៊ីរ៉ង់ អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីតាលី ឥណ្ឌូណេស៊ី និងអាល្លឺម៉ង់ មានពីជាង​៤លានទៅជាង​៥លាន ខណៈម៉ិកស៊ិក មាន​ជាង​៣លាន ប៉ូឡូញ អាហ្វ្រិកខាងត្បូង អ៊ុយក្រែន ហ្វីលីពីន ប៉េរូ និងអ៊ីរ៉ាក់ មានអ្នកឆ្លងខ្ទង់២លាននាក់។
 
បណ្តា​ប្រទេស​ផ្សេងទៀត​ដែលមានជាង​១លានករណី រួមមាន សាធារណរដ្ឋឆែក ស៊ីលី ជប៉ុន កាណាដា បង់ក្លាដែស ថៃ ប៉ាគីស្ថាន បែលហ្ស៊ិក អ៊ីស្រាអែល ស៊ុយអែត រូម៉ានី និង​ព័រទុយហ្គាល់។
 
រីឯក្នុងចំណោមអ្នកស្លាប់​ជាង​៤,៦៥លាននាក់ សហរដ្ឋអាមេរិក មានជាង​៦៨ម៉ឺន ប្រេស៊ីលជាង​៥៨ម៉ឺន ឥណ្ឌាជាង​៤៤ម៉ឺន ម៉ិកស៊ិកជាង​២៦ម៉ឺន ខណៈប៉េរូ និង​រុស្ស៊ី ជិត​២០ម៉ឺន រៀងៗខ្លួន។
 
ប្រទេសផ្សេងទៀតដែលមានអ្នក​ស្លាប់ជាង​១០ម៉ឺននាក់ មាន ឥណ្ឌូណេស៊ី ចក្រភពអង់គ្លេស អ៊ីតាលី កូឡុំប៊ី បារាំង អ៊ីរ៉ង់ និងអាហ្សង់ទីន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com