COVID-19
ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី ជំរុញឱ្យក្រសួងធម្មការ បន្តយុទ្ធនាការប្រឆាំងកូវីដ-១៩ នាបុណ្យភ្ជុំបិណ្ឌ
14, Sep 2021 , 9:29 pm        
រូបភាព
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ជំរុញឱ្យមន្ត្រីនៃក្រសួងធម្មការ និងសាសនា បន្តយុទ្ធនាការប្រឆាំងកូវីដ-១៩ អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ ដោយចងបដាក្រើនរំលឹកពីវិធានសុវត្ថិភាព ដល់ពលរដ្ឋនៅតាមទីវត្តអារាមទូទាំងប្រទេស។


លោក ហ៊ុន ម៉ានី ជំរុញឱ្យក្រសួងធម្មការពន្លឿនការចាក់វ៉ាក់សាំងដល់ព្រះសង្ឃទូទាំងប្រទេស និងផ្ដល់ប្រាក់បៀវត្សផងដែរ។ តាមរយៈគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនាវប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានណែនាំឱ្យក្រសួងធម្មការ ចងបដាផ្សព្វផ្សាយមានខ្លឹមសារដូច្នេះថា៖«ចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ»។
 
គណៈកម្មការទី៧ នៃរដ្ឋសភា និងក្រសួងធម្មការ និងសាសនា នឹងបន្តអនុវត្តយុទ្ធការប្រឆាំងកូវីដ-១៩ ដោយផ្សព្វផ្សាយពីវិធានសុវត្ថិភាព ដល់ពលរដ្ឋទូទាំងប្រទេស ពិសេសតាមទីវត្តអារាម ដើម្បីក្រើនរំលឹក និងបង្កើនការយល់ដឹង ជៀសវាងការចម្លងជំងឺអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។
 
«ទោះជាយ៉ាងណា ក៏ស្ថាប័នទាំង២ ឯកភាពថា អាទិភាពចំពោះមុខ គឺការពួតដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់ឱ្យអស់លទ្ធភាព និងកម្លាំងសរុប ដើម្បីធ្វើយ៉ាងណារក្សាអាយុជីវិត និងសុវត្ថិភាពពលរដ្ឋ សំដៅចូលរួមជាមួយរដ្ឋាភិបាល ក្នុងការជំរុញឱ្យឈានដល់ការបើកសេដ្ឋកិច្ចជាតិឡើងវិញ»។ នេះបើតាមលោក ហ៊ុន ម៉ានី ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com