ជាតិ
កម្ពុជារងឥទ្ធិពល៣ផ្សេងគ្នា ដែលនាំឱ្យភ្លៀង បន្តធ្លាក់១សប្ដាហ៍ទៀត
15, Sep 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៥-២១ ខែកញ្ញា បណ្ដាខេត្តជាប់តំបន់វាលទំនាបកណ្ដាល, តំបន់មាត់សមុទ្រ និងបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ កញ្ញា។


ការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយ កាត់លើប្រទេសភូមា ថៃ ឡាវ និងវៀតណាម។ ជាមួយគ្នានេះ កម្ពុជា ក៏ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយផងដែរ។
 
លក្ខណៈបែបនេះ អាចធ្វើឱ្យបណ្ដាខេត្តនៅជាប់តំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិចខ្សោយទៅមធ្យម។ ដោយឡែក តំបន់មាត់សមុទ្រវិញ ក៏អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមផងដែរ។
 
ក្រសួងធនធានធនធានទឹក និងឧតុនិយម បានសំណូមពរឱ្យប្រជាពលរដ្ឋនៅតាមតំបន់ ប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ៕ 
 
 

Tag:
 អាកាសធាតុ
  សម្ពាធទាប
  ខ្យល់មូសុងនិរតី
© រក្សាសិទ្ធិដោយ thmeythmey.com