កីឡាអន្តរជាតិ
អន្តរជាតិ
បង្ហាញទម្រង់លេងល្អ Lukaku ត្រូវលោក Tuchel សរសើរថា ជាខ្សែប្រយុទ្ធខ្លាំងម្នាក់
15, Sep 2021 , 5:46 pm        
រូបភាព
រូបភាព៖ គេហទំព័រ Website Chelsea
រូបភាព៖ គេហទំព័រ Website Chelsea
Romelu Lukaku ដែលត្រលប់មកកាន់ក្លិបចាស់ Chelsea បានបង្ហាញទម្រង់លេងមួយដ៏ភ្ញាក់ផ្អើលរហូតលោក Thomas Tuchel ដែលជាគ្រូបង្វឹកកោតសរសើរថា រូបគេ ពិតជាកីឡាករម្នាក់ដែលក្លិបចង់បាន និងជាកីឡាករដ៏ខ្លាំងម្នាក់។


Romelu ដែលក្លិបតោខៀវ បានទិញក្នុងតម្លៃ ៩០លានអឺរ៉ូពីក្លិប Inter Milan បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយរូបគេរកបាន៣គ្រាប់ក្នុងចំណោម ២ប្រកួតនៅ Premier League។ Lukaku ក៏បានស៊ុតគ្រាប់ជ័យជម្នះ១គ្រាប់នៅនាទី៦៩ ជួយតោខៀវយកឈ្នះក្រុម Zenit របស់រុស្ស៊ីក្នុងពូល  H នៃពានរង្វាន់ Champions League វគ្គចែកពូលទៀតផង។ មួយគ្រាប់នេះ ជាគ្រាប់ទី ៤សម្រាប់រូបគេក្នុង៣ប្រកួតមកនេះ។
 
Lukaku ក៏ទទួលបានការកោតសរសើរពីសំណាក់គ្រូបង្វឹកលោក Thomas Tuchel  យ៉ាងខ្លាំង។
 
«នោះជាការតែតបាល់មួយគ្រាប់យ៉ាងល្អពី Lukaku ព្រមទាំងជាការបញ្ជូនបាល់ពី Azpilicueta យ៉ាងល្អបំផុតដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក។ នេះជាហេតុផលដែលពួកយើងនាំគាត់មកកាន់ទឹកដី Stamford Bridge ។ រូបគេចូលចិត្តស្វែងរកគ្រាប់បាល់ ហើយស្វែងរកជ័យជម្នះសម្រាប់យើង។» លោក Tuchel បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
ក្រោយយកឈ្នះលើក្រុម Zenit ក្នុងលទ្ធផល ១-០ ក្រុមតោខៀវ ឡើងឈរលេខ២ក្នុងពូល H មាន៣ពិន្ទុ ខណៈ Juventus មាន៣ពិន្ទុដូចគ្នាឈរលេខ ១កំពូល តារាងក្រោយយកឈ្នះក្រុម Malmo ក្នុងលទ្ធផល ៣-០៕
 
 

Tag:
 Thomas Tuchel
  Romelu Lukaku
© រក្សាសិទ្ធិដោយ thmeythmey.com