ជាតិ
សង្គមជាតិ
លោក ទៀ សីហា សម្រេច​ដាក់​ក្រុង​សៀមរាប​ជា​តំបន់​ក្រហម​
16, Sep 2021 , 7:28 pm        
រូបភាព
អាជ្ញាធរដាក់កន្លែងត្រួតពិនិត្យពេលក្រុងសៀមរាបដាក់ជាតំបន់លឿងទុំកាលពីចុងសប្ដាហ៍កន្លងទៅ។ អ៉ីសា រ៉ហានី
អាជ្ញាធរដាក់កន្លែងត្រួតពិនិត្យពេលក្រុងសៀមរាបដាក់ជាតំបន់លឿងទុំកាលពីចុងសប្ដាហ៍កន្លងទៅ។ អ៉ីសា រ៉ហានី
​សៀមរាប​៖ អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បានសម្រេច​ដាក់​ក្រុង​សៀមរាប​ជា​តំបន់​ក្រហម ដែលមាន​ហានិភ័យ​ខ្ពស់​ចំពោះ​ជំងឺ​កូ​វីដ-​១៩​។​


​ក្នុង​ទំព័រ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​នាយ​ប់​ថ្ងៃទី​១៦ កញ្ញា នេះ លោក ទៀ សីហា បានសរសេរថា​៖« ក្រុង​សៀមរាប នឹងដាក់​ជា​តំបន់​ក្រហម ក្នុងពេល​ឆាប់ៗ​នេះ ដោយ​មូលហេតុ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​មិន​សហការ មិន​អនុវត្តតាម​ការណែនាំ មិនចេះ​ការពារ​ខ្លួន និង​ក្រុមគ្រួសារ​របស់ខ្លួន បន្ត​នាំឱ្យ​ឆ្ល​ល​ដល់​អ្នកដទៃ​»​។ 

​យ៉ាងណា មកដលពេលនេះ​មិនទាន់មាន​លិខិតផ្លូវការ​ណាមួយ​ចំនួន​ការសម្រេច​នេះ​នៅឡើយ ហើយ​លោក ទៀ សីហា ក៏​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នោះដែរ​។ យ៉ាងណា លោក​សុំ​ការយោគយល់ និង​អធ្យាស្រ័យ​ចំពោះ​ពលរដ្ឋ​ដែល​តែង​សហការ​ល្អ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង ក៏ដូចជា​រដ្ឋបាលខេត្ត​នាពេល​កន្លងមក​៕

© រក្សាសិទ្ធិដោយ thmeythmey.com