កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho សម្លឹងភាពជោគជ័យជាថ្មីម្តងទៀតនៅអុីតាលី ក្រោយ Roma ឈ្នះ៦ប្រកួត
17, Sep 2021 , 2:26 pm        
រូបភាព
រូបភាព៖ AS Roma
រូបភាព៖ AS Roma
លោក Jose Mourinho គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ដែលដឹកនាំក្រុម AS Roma កំពុងតែធ្វើឲ្យអ្នកតាមដានការប្រកួតក្នុងលីគកំពូលអ៊ីតាលីមួយនេះ មានការចាប់អារម្មណ៍ជាខ្លាំងលើរូបលោក។ Mourinho ដឹងនាំក្រុម AS Roma ឈ្នះ៦ប្រកួតជាប់ៗគ្នា ។


Roma បានយកឈ្នះក្រុម CSKA Sofia ក្នុងពានរង្វាន់លំដាប់ទី២ Europa League ដោយលទ្ធផល ៥-១ នាថ្ងៃទី១៧ កញ្ញា។ នេះជាជ័យជម្នះ៦ប្រកួតជាប់គ្នា សម្រាប់ Roma ក្រោមការដឹកនាំរបស់លោក Mourinho ។
 
លោក Mourinho បានចូលរួមជាមួយ Roma កាលពីដើមរដូវកាលនេះ ក្រោយពេលចែកផ្លូវគ្នាជាមួយក្រុមមាន់ក្នាយមាស Tottenham Spur ដោយសារមិនចុះសម្រុងជាមួយម្ចាស់ក្លិបផ្ទាល់ក្នុងរឿង Spur  ចូលរួមចង់បង្កើតពានរង្វានថ្មី European Super Leagues ។
 
តើការដឹកនាំក្រុម Roma ជាការត្រឡប់ទៅកាន់ភាពជោគជ័យរបស់ Mourinho វិញឬយ៉ាងណា?
ចម្លើយនៅមិនទាន់អាចបកស្រាយនៅឡើយ ក៏ប៉ុន្តែវាហាក់ដូចជាការចាប់ផ្តើមជាថ្មី របស់លោក Mourinho ដែលដឹកនាំ Roma ឈ្នះ៦ប្រកួត ដោយចំណេញគ្រាប់បាល់១៩ គ្រាប់និងរបូតចំនួន ៤គ្រាប់តែប៉ុណ្ណោះ។ កីឡាករដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅក្លិបមួយនេះ រួមមានខ្សែបម្រើ Lorenzo Pellegrini និងខ្សែប្រយុទ្ធទិញមកពីក្រុមតោខៀវ Chelsea គឺ Tammy Abraham។
 
Mourinho ធ្លាប់ដឹកនាំក្រុមយក្សអ៊ីតាលី Inter Milan ក្នុងក្របខណ្ឌ Serie A កាលពីឆ្នាំ២០០៨-២០១០ម្ដងហើយ ។ កាលណោះ លោក Mourinho បានជួយ Inter ឈ្នះពានលីគកំពូលអ៊ីតាលី ២ដង និង Champion League ១ដង៕

Tag:
 Jose Mourinho AS Roma
© រក្សាសិទ្ធិដោយ thmeythmey.com