ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តសៀមរាបព្រមានចាត់វិធានការច្បាប់លើបុគ្គលដែលចតយានយន្តលើចញ្ចើមផ្លូវ
19, Sep 2021 , 3:18 pm        
រូបភាព
ការដ្ឋានរៀបចញ្ចើមផ្លូវនៅផ្សារចាស់ក្រុងសៀមរាប ក្នុងគម្រោងផ្លូវ៣៨ខ្សែ នាថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២១។
ការដ្ឋានរៀបចញ្ចើមផ្លូវនៅផ្សារចាស់ក្រុងសៀមរាប ក្នុងគម្រោងផ្លូវ៣៨ខ្សែ នាថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២១។
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសារព្រមានចាត់វិធានការផ្នែកច្បាប់លើបុគ្គលណា ដែលចតយានជំនិះ ឬដាក់តាំងសម្ភារផ្សេងៗ ឬលក់ដូរ លើទ្រូងផ្លូវ ចិញ្ចើមផ្លូវ លើគម្រោងផ្លូវ៣៨ខ្សែ ដែលកំពុងមមាញឹកក្នុងការស្ថាបនា។



តាមសេចក្ដីជូនដំណឹងដែលទើបចេញផ្សាយថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាបសង្កេតឃើញថា មានការចតយានជំនិះគ្រប់ប្រភេទ ការដាក់តាំងសម្ភារ និងការលក់ដូរលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែលការណ៍នេះធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងឈានដល់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលកំពុងសាងសង់ផង។

រដ្ឋបាលខេត្តស្នើឱ្យបញ្ឈប់ជាបន្ទាន់ចំពោះទង្វើខាងលើនេះចាប់ពីបានឃើញសេចក្ដីជូនដំណឹងនេះតទៅ ហើយក្នុងករណីនៅតែបន្តបំពាន សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។ អាជ្ញាធរខេត្តសង្ឃឹមថា ពលរដ្ឋនឹងអនុវត្តតាម និងចូលរួមក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕

Tag:
 ផ្លូវ៣៨ខ្សែ
  ចិញ្ចើមផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com