កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Pacquiao នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីហ្វីលីពីននៅឆ្នាំ២០២២
19, Sep 2021 , 4:55 pm        
រូបភាព
លោក Manny Pacquiao កីឡាករប្រដាល់អាស៊ី និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន។
លោក Manny Pacquiao កីឡាករប្រដាល់អាស៊ី និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន។
 
លោក Manny Pacquiao សមាជិកព្រឹទ្ធសភា និងជាកីឡាករប្រដាល់ដ៏ល្បីរបស់ហ្វីលីពីន បានទទួលការតែងតាំងពីសមាជិកបក្ស PDP-Laban ដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី នៅឆ្នាំ២០២២។


អត្ថបទទាក់ទង

សមាជិកមួយក្រុមរបស់បក្ស  PDP Laban បានជ្រើសតាំងលោក Manny Pacquiao ជាបេក្ខភាពប្រធានាធិបតីហ្វីលីពីនសម្រាប់ឆ្នាំ២០២២ ហើយលោក Pacquiao ដែលជាកីឡាករប្រដាល់អាស៊ីដ៏ល្បីមួយរូប ក៏បានទទួលការតែងតាំងនោះដែរ។

«ខ្ញុំទទួលយកការគាំទ្ររបស់អ្នក ជាបេក្ខភាពប្រធានាធិបតី»។ លោក Pacquiao បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៩ ខែកញ្ញា ដោយបន្ថែមថា វាដល់ពេលដែលអ្នកត្រូវគៀបសង្កត់ងើបឡើង និងដល់ពេលត្រូវសម្អាតអំពើពុករលួយក្នុងរដ្ឋាភិបាល។

កន្លងមក លោក Pacquiao ធ្លាប់បានលើកឡើងពីជម្រើសចំនួន៣ ក្នុងនោះមានដូចជា បន្តឈរឈ្មោះជាសមាជិកព្រឹទ្ធសភា, ឈរឈ្មោះជាប្រធានាធិបតី និងលាចេញពីនយោបាយ។
សូមបញ្ជាក់ថា នៅក្នុងបក្ស PDP-Laban វាមានការបែកចេញពីមនុស្សពីក្រុម។ មួយក្រុមដឹកនាំដោយលោក Pacquiao និងសមាជិកព្រឹទ្ធសភា Koko Pimentel ខណៈមួយក្រុមទៀត ដឹកនាំដោយ រដ្ឋមន្រ្តីថាមពល លោក Alfonso Cusi និងគាំទ្រដោយលោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ៕

Tag:
 Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com