COVID-19
ជាតិ
កូ​វីដ​-១៩៖ ករណី​ឆ្លង​ថ្មី ៦២២នាក់ សះស្បើយ​៤៧៣នាក់ និង​ស្លាប់​១៤​នាក់​
20, Sep 2021 , 11:35 am        
រូបភាព
មនុស្សចំនួន ៦២២នាក់​ តេស្តវិជ្ជមានជំងឺកូ​វីដ​-១៩ ក្នុងនោះ​១៧៨នាក់ ជា​​​ករណីនាំចូល​​។ អ្នកជា​សះស្បើយ​ ៤៧៣នាក់​បន្ថែម និង​អ្នកស្លាប់​១៤នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២០ ខែសីហា​នេះ​។​

 
​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ១០៤,៧១៦​នាក់ ​។ ចំណែក​អ្នកជា​សះស្បើយ​៩៧,៧០០.នាក់ និង​អ្នកស្លាប់​២,១២៣នាក់​។ កម្ពុ​ជា មាន​ករណី​កូ​វីដ​-១៩ បំប្លែង​ថ្មី​ដែល​តា ចំនួន ៣ ៧៣១ករណី ក្នុងនោះរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប មានច្រើនជាងគេ។ បើតាមក្រសួងសុខាភិបាល មានតែខេត្តកែបមួយគត់ ដែលមិនទាន់មានការរាតត្បាតនៃមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទ Deltaនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com