អត្ថបទពាណិជ្ជកម្ម
ស្ងាត់ៗ លេចមុខអតីតកំពូលតារាសម្តែង និងចម្រៀងលោក ម៉េង ប៊ុនឡូ កាន់កាប់ស្ទូឌីយោតម្លៃរាប់លានដុល្លារ
21, Sep 2021 , 4:17 pm        
រូបភាព
ក្រោយបានបាត់មុខបាត់មាត់ ពីពិភពសិល្ប: អស់រយៈពេលជាច្រើនឆ្នាំ អតីតតារាសម្តែងក្នុងរឿងដ៏ល្បីក្នុងរឿង«ចៅពស់កេងកង» និងជាម្ចាស់បទ«ចិត្តមារ» លោក ម៉េង ប៊ុនឡូ ស្រាប់តែលេចមុខមកកាន់កាប់«ស្ទូឌីយោកោះស្លាកែត» លំដាប់ពិភពលោក របស់ផលិតកម្មដាវីត្រាមេឌៀរ ដែលមានតម្លៃរាប់លានដុល្លារ។


ផលិតកម្មដាវីត្រាមេឌៀរ ដែលជាផលិតកម្មក្នុងស្រុ កផលិតតែបទមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ ហ៊ានបោះទុនរាប់លានដុល្លារ វិនិយោគទៅលើការសាងសង់ស្ទួឌីយោ ដែលមានឈ្មោះថា «កោះស្លាកែត Studio Resort » ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។
 
លោក ម៉េង ប៊ុនឡូ ជាអ្នកគ្រប់គ្រងនៅស្ទូឌីយោកោះស្លាកែត បានសម្តែង​ក្តីរីករាយយ៉ាងខ្លាំង ដែលលោកបានមកកាន់កាប់ស្ទូឌីលំដាប់ពិភពលោក ដំបូងបង្អស់នៅកម្ពុជា។ លោកបានថ្លែងថា មូលហេតុដែលស្ទូឌីយោកោះស្លាកែត ជាស្ទូឌីយោលំដាប់ពិភពលោកនោះដោយសារតែស្ទូឌីយោកោះស្លាកែត ត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗ យីហ៊ោល្បីៗ ដែលមានតម្លៃជាងកន្លះលានដុល្លារឯណោះ។
 
លោកបានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំពិតជាមានក្តីរំភើបណាស់ ដែលម្ចាស់ផលិតកម្ម បានផ្តល់កិត្តិយស និងទំនុកចិត្តដល់រូបខ្ញុំ និងក្រុមការងារ ក្នុងការមកកាន់កាប់ស្ទូឌីយោ លំដាប់ពិភពលោកបែបនេះ។ ខ្ញុំអាចនិយាយបានថា«ស្ទូឌីយោកោះស្លាកែត» គឺជាស្ទូឌីដែលបំពាក់ដោយឧបករណ៍ម៉ាកល្បីៗ លំដាប់ពិភពលោក បច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលជាស្ទូឌីមានតែមួយគត់ នៅក្នុងប្រទេសកម្ពុជា»។
 
បើយោងតាម លោក ប៊ុន ឡូ Studio Resort កោះស្លាកែត គឺជាគម្រោងដែលមានលក្ខណៈប្លែក មិនធ្លាប់មាននៅកម្ពុជា។ គម្រោងនេះ បង្កើតឡើងដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងសិល្បៈ។ គម្រោងនេះ មានផ្ទៃដី ១០ ហិកតា តាមបណ្តោយផ្លូវជាតិលេខ ១ ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីផ្សារគគីរ។
 
លោកថា Studio Resort កោះស្លាកែត គឺត្រូវបានធ្វើឡើងបែបជាលក្ខណៈទេសចរណ៍ ដែលអាចថតកុន ចម្រៀងទាំងផ្នែកខាងក្នុងអគារ និងទីធ្លាខាងក្រៅ នៃគម្រោងធំនេះ។ ក្រុមហ៊ុនចង់ អភិវឌ្ឍ Studio Resort កោះស្លាកែត ឱ្យក្លាយជាទីកន្លែងលំដាប់អន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងអន្តរជាតិមកទស្សនា។
 
លោកបានថ្លែងបន្ថែមថា៖ «យើងពេញចិត្តនឹងគម្រោងនេះខ្លាំងណាស់ ដោយសារតែវាជួយរួមចំណែក លើកស្ទួយប្រពៃណីខ្មែរយើងផងដែរ។ យើងចង់ចូលរួមថែរក្សា អភិរក្សប្រពៃណីទំនៀមទម្លាប់របស់យើង ឱ្យបានគង់វង្ស។ ខ្ញុំ មើលថា អ្វីដែលក្រុមហ៊ុនធ្វើនេះ គឺថ្មីខុសប្លែកពីគេ។ ខ្ញុំគិតថា គម្រោងនេះ នឹងមានការគាំទ្រច្រើន ពីសាធារណជនជាមិនខាន»។
 
ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ 096 8888 811៕










© រក្សាសិទ្ធិដោយ thmeythmey.com